នយោបាយ
លោក ញឹក ប៊ុនឆៃ ប្រកាសថា បើមិនទទួលបានអាសនៈទេ លោកនឹងលាឈប់ពីប្រធានបក្ស
អ្នកនយោបាយចាស់វស្សា លោក ញឹក ប៊ុនឆៃ ដែលកំពុងដឹកនាំគណបក្សខ្មែររួបរួមជាតិ បានប្រកាសថា លោកមានឱកាសតែមួយអាណត្តិនេះទៀតប៉ុណ្ណោះ បើមិនជោគជ័យក្នុងការទទួលបានអាសនៈរដ្ឋសភាទេនោះ លោកនឹងឈប់ពីប្រធានគណបក្សនេះ។

លោក ញឹក ប៊ុនឆៃ បានប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីអាថ៌កំបាំងនៅក្នុងការធ្វើនយោបាយ ដែលមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សខ្មែររួបរួមជាតិ។
តាមរយៈឃ្លីបវីដេអូខ្លី ដែលចេញផ្សាយដោយគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងដូច្នេះថា៖«ខ្ញុំបេ្ដជ្ញាចិត្តខ្ពស់ជាងគេ ព្រោះមានឱកាសតែមួយអាណត្តិនេះទៀតទេ បើថាកើត ឬមិនកើត គឺតែមួយអាណត្តិនេះទេ ហើយបើថាមិនកើតទេ លោកសុំសម្រាក ហើយឲ្យអ្នកដឹកនាំថ្មីមកដឹកនាំគណបក្សបន្ត»។ អ្នកនយោបាយចាស់វស្សារូបនេះ បានបញ្ជាក់ ថា ការប្ដេជ្ញាចិត្តលើកនេះជាការប្ដេជ្ញាចិត្តខ្លាំង ដោយធ្វើយ៉ាងណាក៏ដោយ លោកត្រូវខិតខំប្រឹងប្រែងដោះស្រាយ និងរកមធ្យោបាយឲ្យឃើញ ព្រោះឱកាសមកដល់ គឺមានតែពេលនេះទេ។

លោក ញឹក ប៊ុនឆៃ សង្ឃឹម និងជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាឱកាសតែមួយគត់របស់គណបក្សខ្មែររួបរួមជាតិ ដើម្បីដណ្ដើមជ័យជម្នះ យកអាសនៈរដ្ឋសភា នៅតាមមណ្ឌលនីមួយៗ។
ក្នុងការដណ្ដើមជ័យជម្នះនេះ លោក ញឹក ប៊ុនឆៃ បានសំណូមពរ និងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្ស គឺត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីប្រយោជន៍គណបក្ស ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា នៅពេលគណបក្សមានកម្លាំងរឹងមាំ ហើយមានអាសនៈនៅក្នុងរដ្ឋសភា នោះគណបក្សខ្មែររួបរួមជាតិ នឹងអាចមានលទ្ធភាពចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមកែប្រែនូវចំណុចខ្វះខាតផ្សេងៗរបស់ប្រទេសជាតិបាន៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


