ព័ត៌មានជាតិ
លោក អ៊ុន ចាន់ដា ៖ ការចាក់វ៉ាក់សាំងដូសទី៤ គឺដើម្បីការពារសុខភាពពីវីរុសប្រភេទថ្មី អូមីក្រុង
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ការចាក់វ៉ាក់សាំងដូសជំរុញទី៤ គឺដើម្បីការពារសុខភាពសំដៅធ្វើយ៉ាងណាកុំឲ្យមានការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ព្រោះមេរោគប្រភេទនេះ វាពិតជាងាយឆ្លងលឿនណាស់។ ដូច្នេះ មានតែការចាក់វ៉ាក់សាំងទេដែលអាចការពារឲ្យជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន។

លោក អ៊ុន ចាន់ដា បានអះអាងបែបនេះនៅក្នុងពេលដែលលោក រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម បានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញទី៤ នៅ សាលសន្និសីទសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងម្ជុលទី៤ ជាដូសជំរុញសម្រាប់ចាក់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យមានការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ក្រសួង សុខាភិបាល។
លោកវេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម សម្រេចបានការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ កុមារអាយុ៥ឆ្នាំ ចាក់ដូសទី១បាន ៨៧% ដូសទី២បាន៦៣% ។ កុមារអាយុ ៦ឆ្នាំដល់១១ឆ្នាំ ចាក់ដូសទី១ បាន ១១០% ដូសទី ២ បាន១០២% ។ អាយុ ១២ដល់ ១៨ឆ្នាំ ចាក់ដូសទី ១ បាន ១០០% ដូសទី ២ បាន៩៦%។

ចំណែក ប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងចាក់ដូសទី១ បាន៧២% ដូសទី២ បាន៦៨% និងដូសជំរុញទី៣ បាន៣៧ % ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាមនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ក្នុងដូសទី៤ ឬដូសជំរុញ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីនគរបាលជាតិនៅក្នុង ខេត្តកំពង់ចាមផងដែរ៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


