ព័ត៌មានជាតិ
ពលរដ្ឋម្នាក់ មិនអាចខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើសពីបីស្ថាប័ន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនចេះតែឲ្យពលរដ្ឋខ្ចីប្រាក់ ដោយមិនបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ។ ពលរដ្ឋអាចនឹងមានឈ្មោះមិនល្អ នៅក្នុងប្រព័ន្ធ CBC ប្រសិនបើសាងកំហុសផ្សេងៗ ដូចជា ការបង់ប្រាក់មិនបានទៀងទាត់ គេចវេសក្នុងការបង់ប្រាក់ជាដើម(សម្រាប់អ្នកទទួលកម្ចីមីក្រូហិរញ្ញវត្ថុ)។

លោក សុខ វឿន ប្រធានប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC បានឲ្យដឹងថា ជាទូទៅអតិថិជន នៅមីក្រូហ្វាយណាន់ មានតែមួយអាខោនប៉ុណ្ណោះ ខុសពីធនាគារអាចមានលើសពីមួយ។ លោកបញ្ជាក់ថា ពលរដ្ឋម្នាក់ អាចខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានតែបីគ្រឹះស្ថាន មិនអាចលើសពីនេះឡើយ។ ប៉ុន្តែលោកថា អ្នកខ្លះទៀត មិនអាចខ្ចីបានសូម្បីតែម្តង ប្រសិនបើវិភាគឃើញថា បុគ្គលរូបនោះ មានប្រវត្តិមិនល្អនៅក្នុងប្រព័ន្ធ CBC (ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី)។ «ស្ថាប័ននីមួយៗតែងតែវិភាគទិន្នន័យទាំងអស់ គេវិភាគថា តើឥណទានដែលមានបញ្ហា ភាគច្រើនកើតទៅលើអ្វី? អ្នកខ្ចីឥណទានលើកទី១ ដែលមានប្រវត្តិមិនសងគេសោះមានច្រើន…អ្នកទាំងនេះហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យខ្ចីបន្ថែមទៀត»។
យោងតាមរបាយការណ៍របស់ធនាគារជាតិ ឆ្នាំ ២០២១ បានបង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដែលមានការិយាល័យចំនួន ១.១៩៩ ទីតាំង និងបានធ្វើទំនើបកម្មលើសេវាកម្មរបស់ខ្លួន ដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត ការដក និងដាក់ប្រាក់តាមម៉ាស៊ីន ATM ជាដើម ដែលឲ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។
ប្រភពដដែល បានឲ្យដឹងទៀតថា អត្រាការប្រាក់បញ្ជើជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារៀល និងជាដុល្លារ បានថយចុះមក ៧,១៩% រៀងគ្នា ធៀបឆ្នាំ ២០២០(៧,៥៩% និង ៧,៤៤%)។ ទន្ទឹមនឹងនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងជាដុល្លារ ក៏មានការថយចុះផងដែរពី ១៧,១៣% និង ១៥,២៦% នៅឆ្នាំ ២០២០ មក ១៦,៧២% និង ១៤,៧២% រៀងគ្នា។
ចំណែកទ្រព្យសកម្មរបស់មីក្រូហិរញ្ញវត្ថុ បានកើនឡើង ១៧%(ដល់ ៤០,១ ទ្រីលានរៀល ស្មើនឹង ៩,៨ប៊ីលានដុល្លារ) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៥,៦%(ដល់៣៤,៦ទ្រីលានរៀល ស្មើនឹង ៨,៥ ប៊ីលានដុល្លារជាមួយនឹងគណនីចំនួន ២លានគណនី៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


