Connect with us

សេដ្ឋកិច្ច

អង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន

បានផុស

នៅ

អង្គការ SPTF និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ប្រកបដោយការទទួលខុសត្រូវ ។ ពិធីចុះហត្ថលេខាលើ​អនុស្សរណៈនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ក្រោមអធិប្បតីយភាពរបស់​ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nitin Madan, នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍​នៃអង្គការ SPTF មានប្រសាសន៍ថា ភាពជាដៃគូថ្មី ដែលមានតែមួយ​ និងដំបូងគេបង្អស់នេះ នឹងបង្កើតជាផែនទីចង្អុលផ្លូវ នាំដល់ការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជននៅក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលផងដែរ។

ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា  
កិច្ចសហ​ប្រតិបត្តិការ​រវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។ កិច្ចផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញស្រប​ពេលដែល Smart Campaign ឈានដល់ទីបញ្ចប់នឹងជំនួសដោយកិច្ចសហប្រតិបត្តិការជាមួយ
SPTF-​CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងដើរតួនាទីក្នុង​កិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់
ផងដែរ។

លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១​ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ជំនឿទុកចិត្តពីសាធារណជន​ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយា​បន្នហិរញ្ញវត្ថុនៅ​កម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជន ក៏ត្រូវបានចាត់ទុក​ជាការងារអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់។

ការងាររបស់អង្គការSPTFនៅប្រទេសកម្ពុជា ទទូលបានការគាំទ្រពីរដ្ឋាភិបាលប្រទេសលុចហ្សំបួរ តាម
រយៈក្រសួងការបរទេសនិងកិច្ចការអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA ។ ការងារបស់អង្គការSPTF ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ ដើរតាមយន្តការការពារអតិថិជន (Client Protection Pathway) ដែលល្បីល្បាញលើសកលលោក ក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី​ទីភ្នាក់ងារ​បារាំងសម្រាប់ការអភិវឌ្ឍ(AFD)។ 

អង្គការ SPTF គឺបណ្តាញសកលក្នុងការផ្តល់ជំនួយបច្ចេកទេស និងបង្កើតស្តង់ដារ ដ៏ឈានមុខគេសម្រាប់ការ​គ្រប់គ្រងប្រតិបត្តិការផ្នែកសង្គមសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។ ក្នុងនាមជាអង្គការដែលបង្កើត​ឡើងតាមរយៈសមាជិកភាព​តាំងពីឆ្នាំ២០០៥ អង្គការSPTF មានសមាជិកជាង ៤៨០០ស្ថាប័ន មកពីគ្រប់តំបន់លើពិភពលោកមកចូលរួម និងពីគ្រប់ក្រុមភាគីពាក់ព័ន្ធលើផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដូចជាគ្រឹះស្ថាន ហិរញ្ញវត្ថុដែល​មាន​គោលបំណងជាក់លាក់ វិនិយោគិនផ្នែកសង្គម ទីភ្នាក់ងារផ្តល់ជំនួយ អ្នកវាយតម្លៃ និងផ្សេងៗជាច្រើនទៀត។

ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថា​ប្រជាជនកម្ពុជា​គ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែប​ទាន់ពេលវេលាតាមរយៈ​ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើងអាចសម្រេចគោលដៅនេះបានតាមរយៈ​ការសម្របសម្រួលជាមួយ​ប្រតិបត្តករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន។ 

សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ មានសមាជិក ១២១គ្រឹះស្ថាន។ សមាគមអាចសម្រេចគោលដៅនេះបានតាមរយៈ​ការសម្របសម្រួលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ប្រតិបត្តិករជនបទ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន វិនិយោគគិន និងអ្នកពាក់ព័ន្ធផ្សេងៗ
ទៀត។

ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមជំរុញការអនុវត្តប្រតិបត្តិការអាជីវកម្មល្អបំផុតតាមស្តង់ដារអន្តរជាតិ នៅក្នុងប្រទេស​កម្ពុជា និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំពោះអតិថិជន ព្រមទាំងលើកកម្ពស់​មុខមាត់វិស័យហិរញ្ញវត្ថុទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម