ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តបង្ហាញរោគសញ្ញានៃប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដ
រោគសញ្ញាចំនួនបីនៃប្រតិកម្មអាឡ័កស៊ីទៅនឹងវ៉ាក់សាំងកូវីដថ្មីត្រូវបានបង្ហាញឲ្យដឹង។
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការឆ្លើយតបមិនសមប្រកបចំពោះវ៉ាក់សាំងនេះគឺជារឿងនឹកស្មានមិនដល់បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំរបស់ចក្រភពអង់គ្លេសនៅថ្ងៃ V-Day។

ភ្នាក់ងារនិយ័តកផលិតផលវេជ្ជសាស្ត្រនិងថែរក្សាសុខភាព (MHRA) បានណែនាំដល់ប្រជាជនដែលមានប្រវតិ្តប្រតិកម្មអាឡ័កស៊ីឲ្យចៀសវាងការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech។
វាកើតឡើងបន្ទាប់ពីបុគ្គលិក NHS ពីរនាក់មានប្រតិកម្មអាឡ័កស៊ីបន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារ។

បុគ្គលិកសុខាភិបាលទាំងពីរនាក់ដែលគេដឹងថាមានប្រវត្តិនៃប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរគឺស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានទទួលថ្នាំបង្ការនៅថ្ងៃដំបូងនៃកម្មវិធីចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំ។
ពួកគេនិយាយថា “រោគសញ្ញានៃប្រតិកម្មអាឡែកស៊ីគឺរួមមានកន្ទួលរមាស់ស្បែក ដង្ហើមខ្លីនិងហើមមុខឬអណ្តាត”។

ខិត្តប័ណ្ណសុវត្ថិភាពរបស់អ្នកជំងឺសម្រាប់វ៉ាក់សាំងនេះបានព្រមានថា អ្នកណាម្នាក់ដែលមានប្រតិកម្មទៅនឹងសារធាតុសកម្មណាមួយនៅក្នុងវ៉ាក់សាំងមិនគួរទទួលថ្នាំបង្ការនេះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


