អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ

Published

on

នៅថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានព្យាយាមសម្រាលភាពភ័យខ្លាចជាសាធារណៈអំពីវ៉ាក់សាំង Pfizer/BioNTech ដែលកំពុងត្រូវបានចាក់នៅទូទាំងប្រទេសបន្ទាប់ពីមានរបាយការណ៍ថា បុគ្គលិក NHS ពីរនាក់ទទួលរងប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរក្រោយពេលចាក់វ៉ាក់សាំងនៅថ្ងៃ V-Day កាលពីម្សិលមិញ។

ក្នុងរយៈពេល២៤ម៉ោងនៃកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រចក្រភពអង់គ្លេស និយតករថ្នាំពេទ្យរបស់ចក្រភពអង់គ្លេសបានប្រាប់ថា អ្នកណាម្នាក់ដែលមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរទៅនឹងថ្នាំឬអាហារមិនគួរត្រូវបានទទួលវ៉ាក់សាំងទេ។

យ៉ាងណាក្តី ចំនួនមនុស្សដែលគេហាមឃាត់មិនត្រូវបានគេដឹងនោះទេថ្វីបើអង់គ្លេសត្រូវបានគេដឹងថាជាប្រទេសមានប្រជាជនរហូតដល់ទៅ៧លាននាក់ មានអាឡ័កស៊ីធ្ងន់ធ្ងរដែលត្រូវការការថែទាំសុខភាពនិងប្រមាណ២៥០,០០០នាក់ត្រូវការលាបថ្នាំ EpiPen គ្រប់ពេលក៏ដោយ។

បុគ្គលិកថែទាំសុខភាពដែលមិនបញ្ចេញឈ្មោះទាំងពីរត្រូវការការព្យាបាលជាបន្ទាន់ប៉ុន្តែបានជាសះស្បើយឡើងវិញបន្ទាប់ពីពួកគេចេញរោគសញ្ញាភ្លាមៗក្រោយទទួលបានការចាក់វ៉ាក់សាំង។

បើទោះបីជាមានប្រតិកម្មអាឡ័កស៊ីពីរករណីក៏ដោយ រដ្ឋាភិបាលនៅតែបន្តចាក់វ៉ាក់សាំងមនុស្សពី៥,០០០ទៅ៧,០០០នាក់ក្នុងមួយថ្ងៃនៅទូទាំងចក្រភពអង់គ្លេសដោយប្រើថ្នាំ Pfizer។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសនៅថ្ងៃនេះបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ស្របពេលមានការភ័យខ្លាចជាសាធារណៈអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយវ៉ាក់សាំងថ្មីនេះ។ វាបានគំរាមកំហែងដល់ការបង្អាក់កម្មវិធីចាក់ថ្នាំបង្ការដ៏ធំរបស់ NHS។

សាស្រ្តាចារ្យ Graham Ogg នៃសាកលវិទ្យាល័យ Oxford បានជំរុញឲ្យមានភាពស្ងប់ស្ងាត់ដោយនិយាយថា វានឹងក្លាយជាការសំខាន់ក្នុងការយល់ពីលក្ខណៈជាក់លាក់នៃប្រតិកម្មនិងប្រវត្តិវេជ្ជសាស្ត្ររបស់បុគ្គលដែលរងផលប៉ះពាល់ដូច្នេះហានិភ័យនៃប្រតិកម្មអាចត្រូវបានកំណត់បានយ៉ាងច្បាស់លាស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត

ចុចអាន៖ វ៉ាក់សាំង​ផ្លូវការ​រាប់​លាន​ដូស​ទៅ​ដល់​អង់គ្លេស ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ កន្លែង​រក្សា​ទុក​ គឺ​អាថ៌កំបាំង​បំផុត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ20 mins ago

អ្នកពាក់ព័ន្ធ​ស្តាប់​ឲ្យ​ច្បាស់ ! តា​បក​ស័ក្តិ​ហើយ បណ្តេញ​ចេញពី​ក្រប​ខណ្ណ និង​បញ្ជូន​ឲ្យ​តុលាការ​តែម្តង​

ព័ត៌មានជាតិ39 mins ago

អាជ្ញាធរខេត្ត​ព្រះសីហនុ ដាក់​គោលដៅ​នៅ​ស្ពាន​អូរ​គគីរ ហាម​មិន​ឲ្យ​មាន​អ្នកដំណើរ​ចេញ​-​ចូល

ព័ត៌មានជាតិ56 mins ago

បន្ទាន់! អ្នកខេត្តព្រះសីហនុកំពុងមានអាការៈសង្ស័យ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ បើបានទៅ៤ទីតាំងនេះ

ជីវិតកម្សាន្ដ1 hour ago

តារា​សម្តែង អ៊ុន សិទ្ធា ជួប​ទុក្ខ​ផ្ទួនៗ​គ្នា

ព័ត៌មានជាតិ2 hours ago

ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត ប្រគល់​មី​៥០០​កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services