KPT+
អ្នកវិទ្យាសាស្ត្ររកឃើញ ពីងពាងកម្រ ដែលជិតផុតពូជ
ពីងពាងពូជទ្វារអន្ទាក់មាសត្រូវគេរកឃើញក្នុងព្រៃនៃរដ្ឋឃ្វីនឡែន-ភាគឦសាននៃប្រទេសអូស្ត្រាលី ដែលជាពូជកម្រអាចលូតលាស់បានដល់ទៅ ៥ សង់ទីម៉ែត្រ ប៉ុន្តែកំពុងប្រឈមមុខនឹងការជិតផុតពូជ ព្រោះបាត់បង់ព្រៃឈើនៅតំបន់នោះ ។

ក្នុងវិទ្យាសាស្ត្រវាមានឈ្មោះជាផ្លូវការថា “euoplos dignitas” ពីងពាងពូជនេះទម្លាប់លាក់ខ្លួនក្រោមស្លឹកឈើនាពេលថ្ងៃ និងចេញចាប់សត្វល្អិតស៊ីនាពេលរាត្រី។ លើសពីនេះពីងពាងញីអាចរស់រានមានជីវិតរហូតដល់ ២០ ឆ្នាំឯណោះ ដោយឡែកពិសរបស់វាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ បានត្រឹមខាំឲ្យឈឺចាប់ធម្មតាប៉ុណ្ណោះ ។

សូមបញ្ជាក់ថា “ពីងពាងពូជទ្វារអន្ទាក់មាស” ត្រូវបានគេរកឃើញក្នុង Project Dig ដែលជាយុទ្ធនាការរុករក និងការពារធម្មជាតិប្រសើរជាងមុន ។

ចំណែកអ្នកដឹកនាំក្រុមស្រាវជ្រាវវេជ្ជបណ្ឌិត Michael Rix មានចំណាប់អារម្មណ៍ទៅលើពីងពាងពូជនេះថាវាមានទំហំធំជាងប្រភេទពីងពាងទ្វារអន្ទាក់ទូទៅ សូម្បីវេជ្ជបណ្ឌិត Jeremy Wilson ដែលចូលរួមស្រាវជ្រាវក៏ពេញចិត្តនឹងការរកឃើញលើកនេះដូចគ្នា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកវិទ្យាសាស្ត្ររកឃើញច្រករបៀងថ្មី ក្នុងមហាពីរ៉ាមីតនៃជីហ្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


