វប្បធម៌ ជំនឿ
សំណែនទាំងនេះ ជាប្រពៃណីកូនចៅចិន តែងសែននៅថ្ងៃទី១ ព្រោះជឿថានាំសំណាងពិត
ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំខាល នៅថ្ងៃចូលឆ្នាំថ្ងៃទី១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សំណែន និងម៉ោងសែនទេវតា ឬកុងម៉ា ដែលកូនចៅចិនរមែងធ្វើ ហើយជឿថា ពិតជានាំសំណាងពិត មានដូចខាងក្រោម៖

ពេលព្រលឹម សែនវត្ថុស័ក្តិសិទ្ធិ
វេលាម៉ោង ៦ព្រឹក គេត្រូវធ្វើពិធីសែនអរគុណដល់ទេវតាថែរក្សាផ្ទះ ដែលបានជួយមើលថែគេហដ្ឋានពេញមួយឆ្នាំ។ ក្រៅពីនោះ គេតែងបួងសួងសុំឱ្យគ្រួសាររស់នៅនៅត្រជាក់ និងសុខសប្បាយ។ តង្វាយដែលនឹងយកមកថ្វាយនោះមាន ទៀន ទឹក សាច់ជ្រូក ទា មាន់ បង្អែម និងផ្លែឈើល្អៗដូចជា ក្រូចមាស ផ្លែប៉ោមក្រហម ទំពាំងបាយជូរ ស្រា តែ ក្រដាសប្រាក់ ក្រដាសមាស។ ការគោរពបូជាមួយនេះគេប្រើធូប ៣សរសៃ។
ពេលព្រឹកសែនវិញ្ញាណក្ខន្ធដូនតា
បន្ទាប់ពីទេវតា គឺបូជាដូនតា កុងម៉ា។ ការបូជានេះដើម្បីបង្ហាញពីការដឹងគុណ និងរំលឹកដល់ឪពុកម្តាយ ដូនតា ញាតិសណ្ដាន ដែលបានបាត់បង់ជីវិត ដោយត្រូវសែននៅម៉ោង ១០ព្រឹក ឬមិនលើសពីថ្ងៃត្រង់ឡើយ។ គ្រឿងបូជាមានសាស៊ែ អាហារប្រៃ ឬជាអាហារដែលអ្នកស្លាប់ចូលចិត្ត បង្អែមផ្សេងៗ ផ្លែឈើ ដុតលុយ ក្រដាសមាស និងសម្លៀកបំពាក់ក្រដាស ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដែលចែកឋានទៅ។ ពិធីសែននេះគេប្រើធូប ៣សរសៃដូចគ្នា។
ពេលរសៀល សែនជំនាងផ្ទះ
គេសែននៅពេលរសៀល មិនលើសពីម៉ោង ៤នោះទេ ហើយគេប្រើធូប ១ សរសៃ រួមជាមួយតង្វាយមាន ជ្រូកខ្វៃ បាយដំណើប អាហារសម្រន់ផ្សេងៗ ក្រដាសប្រាក់ ក្រដាសមាស ហើយក្រោយពេលសែនរួចរាល់ គេតែងដុតផាវ។ ការសែនមួយនេះអាចជួយបង្កើនភាពរុងរឿង និងបណ្តេញអំពើអាក្រក់ពីគ្រួសារ។
យប់ជ្រៅ សែនទេវតាទ្រព្យ
ចំពោះអ្នកដែលចង់បង្កើនលាភសំណាង ទ្រព្យសម្បត្តិ គេតែងតែសែនទេវតា Cai Xing Ye នៅម៉ោង១១យប់ ដល់ម៉ោង ១រំលងអាធ្រាត្រ ខណៈទេវតាមួយអង្គនេះអុជធូប ៣សរសៃ។ សំណែនរួមមាន ថូផ្កាស្រស់ ជើងចង្កៀងមួយគូ ទៀនក្រហមមួយគូ ដើម celery ចំនួន ៥ ដើម អង្ករចំហុយ តែ ៥ពែង ផ្លែប៉ោមក្រហម ផ្លែពែរ ទំពាំងបាយជូ ចេក ក្រដាសប្រាក់ និងក្រដាសមាស៕
អត្ថបទ៖ សន្យា
ចុចអាន៖ ថ្ងៃសែនចូលឆ្នាំ ចិន ប្រើក្បួននេះ ដូចបូមលាភចូលដល់ផ្ទះ មានសំណាងពេញមួយជីវិត
ចុចអាន៖ ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


