វប្បធម៌ ជំនឿ
របៀបសែនទេវតា ៣ កន្លែង នាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍ក្នុងថ្ងៃចូលឆ្នាំ
សែនចូលឆ្នាំចិនមិនមែនធ្វើឲ្យតែបាន តែបើមានតិចតួចក៏អាចសែនបាន ប៉ុន្តែក៏ត្រូវដឹងពីរបៀបរបប និងចំពោះទេវតាស្ថិតនៅទីតាំងណាខ្លះដែរ។ បើយោងតាមប្រភពហុងស៊ុយបានបញ្ចាក់ថា នៅថ្ងៃសែនចូលឆ្នាំចិន គឺជាថ្ងៃដែលតារាមេឃាទាំង ៩ ធ្វើដំណើរផ្លាស់ប្ដូរទីតាំង ស្របពេលកំពុងចរដំណើរនេះ រាសីរបស់មនុស្សម្នាក់ៗ គឺមិនស្ថិតស្ថេរនោះទេ ងាយស៊យ ងាយមានមនុស្សអរូបនានាលួចចូលផ្ទះបាន។
ដូចនេះហើយ បានជាគេត្រូវសែនទេវតាមុខផ្ទះ សែនទេវតាជំនាងផ្ទះ និងសែនទេវតាចង្ក្រាន ដើម្បីឲ្យលោកជួយគ្រប់គ្រងផ្ទះរបស់យើងឲ្យបានល្អ។ ម្យ៉ាងវិញទៀតធូប ទៀនដែលយើងដុតពេលសែននោះ គឺបានផ្ដល់កម្ដៅដល់ក្នុងផ្ទះ ក៏ជាវិធីរក្សាលំនឹងរាសីផ្ទះរបស់យើងដូចគ្នា។
១ ទេវតាមុខផ្ទះ

-តែក្ដៅ ៣ កែវ
-ស្រាស ៣ កែវ ( បើដាក់សាស៊ែ ត្រូវដាក់ស្រាសដាច់ខាត )
-សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
-ផ្លែឈើ ៣ មុខ ប៉ោម សារី ក្រូចខ្វិច អាចដាក់ចូលគ្នាមួយចានក៏បាន ឬបើមានលទ្ធភាព អាចទិញមួយមុខ ៤ ផ្លែ ដាក់ចានផ្សេងៗគ្នាទៀតគឺរឹតតែល្អ
-នំពងទា ឬ នំឡើង ១ គូ ឬមានលទ្ធភាព ១ គូ
-ទៀនក្រហម ១ គូ
-អុចធូបម្នាក់ ៣ សរសៃរ
-ក្រដាសសែនទេវតាមុខផ្ទះពិសេស ១ ឈុត
-អាចដាក់ទឹកសុទ្ធ ទឹកក្រូច ភេសជ្ជៈផ្សេងៗបាន ។
២ ទេវតាជំនាងផ្ទះ

-តែក្ដៅ ៥ កែវ
-ស្រាស ៥កែវ
-សាស៊ែ ១ ឈុត (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
-ជ្រូកខ្វៃ ១ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬជ្រូកប្រលាក់គ្រឿងហិលៗ)
-ផ្លែឈើ ៥មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក ) អាចដាក់ចូលគ្នាមួយចាន ឬអាចទិញមួយមុខ ៤ផ្លែដាក់ចានផ្សេងៗគ្នាក៏បាន បើមានលទ្ធភាព។
-នំពងទា ឬ នំឡើង ១នំ ឬ១ គូ
-ទៀនក្រហម ១ គូ (ប្រើទៀនថ្មី)
-ធូបម្នាក់ ៥ សរសៃ មេគ្រួសារអុចធូប៥ធាតុ
-អាចដាក់ទឹកសុទ្ធ ទឹកក្រូច ភេសជ្ជៈផ្សេងៗបាន
-ដាក់ផ្កាប្រភេទពណ៌លឿង ១ ថូ ឬ ២ថូតាមលទ្ធភាព
-ដាក់សណ្ដែកដី ស្ងោឆ្អិន១ ចានបាយក្រពុំ ឬ ២ចាន តាមលទ្ធភាព។
៣ ទេវតាចង្ក្រាន

-តែក្ដៅ ៣ កែវ
-ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស )
-សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព
-ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ) ដាក់រួមគ្នាមួយចានបានហើយ
-នំពងទា ១ នំ បានហើយ
-ទៀនក្រហម ១ គូ
-អុចធូបម្នាក់ ៣ សរសៃរ
-ក្រដាសសែនទេវតាទ្រព្យ ១ ឈុត
ពេលអស់ធូប ចាំយកក្រដាសសែនទៅដុត ដុតឲ្យអស់យកទឹកតែ ស្រាស គ្រប់កន្លែងទៅចាក់ពីលើផេះ នៃក្រដាសសែនដែលឆេះអស់នោះ ជាការស្រេច៕
គ្រូ ណុប
ចុចអាន៖ដង្វាយសែនចូលឆ្នាំ ចិន ៣ ប្រភេទ បង្កប់អត្ថន័យលាភសំណាង ឲ្យម្ចាស់ផ្ទះរកស៊ីមានបាន
ចុចអាន៖ត្រណមធំ ៥ យ៉ាង អ្នកជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មីបានឡើយ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


