សេដ្ឋកិច្ច
កម្ពុជា កំពុងពិនិត្យលទ្ធភាពនាំចេញទុរេនទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លីខាងមុខ
លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្រសួងកំពុងពិនិត្យលទ្ធភាពក្នុងការនាំចេញទុរេនទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមលើកស្ទួយកសិករឱ្យទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត។

នៅក្នុងឱកាសចុះពិនិត្យដំណាំទុរេនរបស់ សុខ ឡេង នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំកាលពីម្សិលមិញនេះ លោក វេងសាខុន បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។

ជាមួយគ្នានេះ ត្រូវសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចេកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរ៉េន កម្ពុជាទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ។
លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យម្ចាស់ចម្ការទុរេន ត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេន នៅតាមតំបន់នីមួយៗដែល មានសក្តានុពលហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំសម្របសម្រួលលើការងារនេះឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។

លោករដ្ឋមន្ត្រីបានចាត់ទុកថា ការចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេននៅតាមតំបន់នីមួយៗនេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភព ផ្សេងៗ។ល។

លោករដ្ឋមន្ត្រីបានបន្ថែមថាដំណាំ ទុរេនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់មានតម្លៃលើទីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបានចំណូលខ្ពស់ប្រចាំឆ្នាំ។
បើតាមលោកសុខ ឡេងម្ចាស់ចម្ការទុរេនរ៉េននៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា លោកបានដាំទុរេនរយៈពេល ២៣ ឆ្នាំមកហើយ ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ ហ.ត ជាបណ្តើរៗ ហើយបានពង្រីកផ្ទៃដីដាំដុះរហូតបាន ២០ ហ.ត។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ ហ.ត ដោយទទួលបានទិន្នផលចំនួន ១០០ តោន។ លោកបានបន្តថា ដំណាំទុរេនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ លក់ក្នុងតម្លៃ ២០០០០ រៀលក្នុង១គ.ក្រ។

យោងតាមតួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានឱ្យដឹងថានៅទូទាំងស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មានផ្ទៃដីដាំដុះសរុប ១០៦ហ.ត ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហ.ត ប៉ុណ្ណោះ សល់ពីនេះនឹងផ្តល់ផលជាបន្តបន្ទាប់នៅពេលខាងមុខ។ ដោយឡែក នៅទូទាំងខេត្តត្បូងឃ្មុំមានដីដាំដុះទុរេនសរុបចំនួន ៦១០ហ.ត ដែលមានក្នុងស្រុកមេមុត ពញា ក្រែក តំបែរ និងស្រុកអូររាំងឪ ក្នុងនោះផ្ទៃដីប្រមូលផលបានប្រមា ណ ៣០០ហ.ត ទទួលបានទិន្នផលជាមធ្យម ៤ ៥៤៨តោន ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


