Connect with us

ព័ត៌មានជាតិ

មេឃុំស្វាយយា ៖ ទោះសៅរ៍-អាទិត្យ ឬក្រៅម៉ោងការងារ ក៏ត្រូវបម្រើសេវាសាធារណៈ ជូនពលរដ្ឋដែរ

បានផុស

នៅ

មេឃុំស្វាយយា នៃស្រុកស្វាយជ្រំ បានអះអាងថា ឃុំរបស់ខ្លួនបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ មិនគិតសៅរិ៍-អាទិត្យ ក្នុងម៉ោង ឬក្រៅម៉ោងបំពេញការងារនោះទេ ឲ្យតែប្រជាពលរដ្ឋត្រូវការ គឺអាជ្ញាធរឃុំ នឹងបំពេញជូនពួកគាត់។

លោក សុខ សំអន មេឃុំស្វាយយា នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមានប្រសាសន៍ក្នុងស​ន្និ​សីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយ​​​រៀង” នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះថា ការបម្រើសេវាសាធារណៈ ក្នុងមូលដ្ឋានរបស់លោក មិនគិតថាថ្ងៃសោរិ៍ ឬថ្ងៃអាទិត្យទេ ឲ្យតែប្រជាពលរដ្ឋត្រូវការធ្វើអ្វីមួយ គឺអាជ្ញាធរឃុំរបស់លោក នឹងធ្វើជូនពួកគាត់ភ្លាម។

លោក សុខ សំអន មានប្រសាសន៍បន្តថា ភាគច្រើននៅថ្ងៃសៅរិ៍-អាទិត្យ ប្រជាពលរដ្ឋដែលជាកម្មករបានឈប់សម្រាក។ ដូច្នេះហើយ ពួកគាត់មកស្នើសុំ អាជ្ញាធរឃុំផ្ដល់សាធារណៈផ្សេងៗ ជូនពួកគាត់។ លោកបន្តថា «សេវាសាធារណៈនេះ បើនិយាយពីឃុំ អត់មានថ្ងៃអាទិត្យ ខ្ញុំធ្វើអត់មានថ្ងៃអាទិត្យទេ…ប្រពន្ធចេះតែរអ៊ូដែរ អត់មានថ្ងៃអាទិត្យ បើថ្ងៃអាទិត្យ ថ្ងៃសៅរិ៍ កម្មករគាត់សម្រាក គាត់មករកមេឃុំហើយ បើយើងចាំពេលវេលា ចាំថ្ងៃធ្វើការចាំធ្វើឲ្យគាត់ ដាច់ខ្យល់ម៉ងឃុំ ចឹងឃុំអត់មានសៅរិ៍ អាទិត្យទេ តិចគាត់ត្រូវការនេះ តិចត្រូវការនោះ តម្រូវការរបស់គាត់ គឺអត់ចប់»។

មេឃុំស្វាយយា នៃស្រុកស្វាយជ្រំ គឺលោក សុខ សំអន បានបញ្ជាក់បន្ថែមថា អាជ្ញាធរឃុំរបស់លោក​ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់បំផុត ហើយមិនមានការរើសអើងនិន្នា​ការនយោបាយអ្វីឡើយ។ លើសពីនេះទៀត នៅពេលប្រជាពលរដ្ឋ មករកសេវាសាធារណៈ នៅក្រៅម៉ោងបំពេញការងារ ក៏អាជ្ញាធរឃុំបំពេញជូនពួកគាត់ ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម