ព័ត៌មានអន្ដរជាតិ
មិនមានសញ្ញាថមថយភាពតានតឹងឡើយ ទោះរុស្ស៊ី ប្រកាសដកទ័ពខ្លះ
អគ្គលេខាធិការអង្គការណាតូបាននិយាយថា ការប៉ុនប៉ងផ្នែកការទូតដោយប្រយ័ត្នប្រយែងជាមួយប្រទេសរុស្ស៊ីអាចបន្តទៅបាន ប៉ុន្តែបានព្រមានថា មិនមានសញ្ញានៃការថមថយភាពតានតឹងនៅលើដីគោកឡើយ។

ថ្លែងកាលពីថ្ងៃអង្គារទី១៥ខែកុម្ភៈ លោក Jens Stoltenberg បាននិយាយថា ហាក់ដូចជាមាន ឆន្ទៈ ពីទីក្រុងមូស្គូ ក្នុងការបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូត។
រហូតមកដល់ពេលនេះ យើងមិនឃើញមានការថយចុះភាពតានតឹងនៅលើដីគោកនោះទេ។ មិនឃើញមានសញ្ញាណាមួយនៃការថយចុះវត្តមានយោធារុស្ស៊ី នៅតាមព្រំដែននៃប្រទេសអ៊ុយក្រែនឡើយ។ ប៉ុន្តែយើងនឹងបន្តពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ នូវអ្វីដែលរុស្ស៊ីកំពុងធ្វើ។

ពិតណាស់ យើងនឹងតាមដានយ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើងនៅលើដីគោក ហើយថាតើវាមានឥទ្ធិពលក្នុងការបន្ធូរបន្ថយភាពតានតឹងពិតប្រាកដ ពាក់ព័ន្ធការដាក់ពង្រាយយោធារបស់រុស្ស៊ីនៅក្នុង និងជុំវិញប្រទេសអ៊ុយក្រែនដែរឬទេ។
គួរបញ្ជាក់ថា ការព្រមានរបស់លោក Stoltenberg បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីអះអាងថា ទាហានរបស់ពួកគេមួយចំនួនកំពុងវិលត្រលប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញ ក្នុងសកម្មភាពដែលអាចធ្វើឲ្យភាពតានតឹងចុះកម្តៅ ចំពេលមានការព្រមានថា ស្ថានការណ៍ស្ថិតក្នុងគែមនៃសង្គ្រាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


