ព័ត៌មានអន្ដរជាតិ
លោក Biden និង Johnson និយាយថា នៅតែមានសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងការទូត ចំពោះវិបត្តិ រុស្ស៊ី-អ៊ុយក្រែន
មេដឹកនាំសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា មិនមែនក្តីសង្ឃឹមទាំងអស់ត្រូវរលាយសម្រាប់ដំណោះស្រាយការទូតចំពោះវិបត្តិអ៊ុយក្រែននោះទេ ប៉ុន្តែព្រមានថា ស្ថានភាពនៅតែផុយស្រួយ។

នៅក្នុងការហៅទូរសព្ទរយៈពេល៤០នាទី លោក Joe Biden និង Boris Johnson បានយល់ស្របថា កិច្ចព្រមព្រៀងនៅតែអាចធ្វើទៅបាន។
ប្រទេសជាច្រើនបានជំរុញឲ្យពលរដ្ឋរបស់ពួកគេ ចាកចេញពីអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបាននិយាយថា ការទម្លាក់គ្រាប់បែកអាចចាប់ផ្តើម គ្រប់ពេលទាំងអស់។

ប៉ុន្តែនៅក្នុងការសន្ទនារបស់មេដឹកនាំទាំង២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា នៅតែមានឱកាសសំខាន់ សម្រាប់ផ្នែកការទូត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមាន Downing Street។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកនាយករដ្ឋមន្ត្រី Johnson និងលោកប្រធានាធិបតី Biden បានធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមក លើការពិភាក្សាថ្មីៗរបស់ពួកគេជាមួយមេដឹកនាំពិភពលោករួមគ្នា។ ពួកគេបានយល់ស្របថា នៅតែមានឱកាសដ៏សំខាន់សម្រាប់ផ្នែកការទូត និងសម្រាប់រុស្ស៊ី ក្នុងការដើរថយក្រោយពីការគំរាមកំហែងរបស់ខ្លួនចំពោះអ៊ុយក្រែន”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “មេដឹកនាំទាំង២ បានសង្កត់ធ្ងន់ថា ការវាយប្រហារណាមួយចូលទៅក្នុងប្រទេសអ៊ុយក្រែន នឹងបណ្តាលឲ្យមានវិបត្តិអូសបន្លាយសម្រាប់ប្រទេសរុស្ស៊ី ជាមួយនឹងការខូចខាតយ៉ាងធំធេងសម្រាប់ទាំងរុស្ស៊ីនិងពិភពលោក”។
តាមសេចក្តីរាយការណ៍លោក Johnson បាននិយាយថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយ។ លោក Johnson ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំ Cobra នៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ចក្រភពអង់គ្លេសចំពោះសម្ពាធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន អាចមិនចូល ណាតូ ដើម្បីបញ្ចៀសសង្គ្រាម
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


