Connect with us

ព័ត៌មានជាតិ

ទីបំផុត ! រិន សាវ៉េត បង្ខំចិត្តរើ​បង្វិច​ចាកចេញពីទ្រនំចាស់ជាផ្លូវការ

បានផុស

នៅ

​ក្រោយពេល​ស្ងប់ស្ងាត់​ការចេញបទ​ចម្រៀង​ក្នុង​ទ្រនំ​ផលិតកម្ម​ហង្សមាស អស់មួយរយៈ​ធំស្របពេល​ដែល​កន្លងមកមានមហាជនជាច្រើនបានដាក់ការសង្ស័យថា តារាចម្រៀង រិន សា​វ៉េត អាចសម្រេចចិត្តដើរ​ចេញ​ពី​ផលិតកម្មចាស់ហង្សមាស ហក់ចូលផលិតកម្មថ្មីនោះ នៅទីបំផុតដំណឹងនេះក៏ក្លាយជាការពិត។

ទន្ទឹមគ្នាដែលដំណឹង នៃការចាក់ចេញរបស់តារាចម្រៀង​កម្សត់​លោក រិន សាវ៉េត ពីផលិតកម្មហង្សមាស​បានក្លាយ​ជាការពិតនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមួយ​ចំនួនធំបង្ហាញការភ្ញាក់ផ្អើល​ហើយ​ចាប់​អារម្មណ៍គ្រប់គ្នា។ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថាការចាកចេ​ញរបស់លោក រិន សាវ៉េត ពេល​នេះដោយសារចប់កុងត្រា(កិច្ចសន្យា)ឬហេតុផលផ្ទាល់ខ្លួន​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញព័ត៌មានរបស់តារាចម្រៀង លោក រិន សាវ៉េត នេះដែរ គេហទំព័រកម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបកស្រាយនៅឡើយទេ ​ខណៈមានទស្សនិកជននិង​អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំ​ចម្លើយ ​ឬការបកស្រាយបន្ថែមពីលោក រិន សាវ៉េត ផងដែរ។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលនៅលើផេកផ្លូវការរបស់ទ្រនំថ្មីលោក រិន សាវ៉េត ដែលមា​នឈ្មោះថា BN Pro​duction បានបញ្ជាក់ដោយទទួលស្វាគមន៍សមាជិកថ្មីបែបនេះថា សូមស្វាគមន៍ តារាចម្រៀង​ល្បី​ទាំង៣ដួង មកកាន់ផលិតកម្ម ប៊ី អិន (BN Production)។ចំពោះវត្ត​មា​នតារាទាំង៣រូបនេះគឺមាន៖ លោក រិន សាវ៉េត ,លោក ជឹម ជឿន និងតារាស្រី កែវ ច័ន្ទសម្ផស្ស។

ជាមួយគ្នានេះដែរ ក៏មានមហាជន និងអ្នកគាំទ្រជាច្រើន កំពុងរង់ចាំអ៊ុតមើលលទ្ធផលថាតើលោ​ក រិន សា​វ៉េត ក្រោយពេលផ្តាច់ខ្លួនចេញពីទ្រនំចាស់ហង្សមាស មកចូលផលិតកម្មថ្មីខាងលើអា​ចនឹងបំបែកបាន​ទីផ្សារ​គាំទ្រ​ហើយរក្សាបានប្រជាប្រិយភាពដូចកាលពីនៅផលិតកម្មហង្សមា​ស ឬមួយយ៉ាងណាដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម