វប្បធម៌ ជំនឿ
លោកយាយ Baba Vanga ទស្សន៍ទាយអំពីអ្នកឈ្នះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយម្នាក់នេះនឹងគ្រប់គ្រងពិភពលោក
សង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យពិភពលោកទាំងមូល យកចិត្តទុកដាក់យ៉ាងខ្លាំង។

បណ្តាប្រទេសលោកខាងលិច មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការវាយលុករបស់រុស្ស៊ី បើទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ។
ងាកមកមើលមួយជ្រុងទៀត ពេលនេះ មានមនុស្សជាច្រើនកំពុងចាប់អារម្មណ៍លើទំនាយរបស់លោកយាយពិការភ្នែក Baba Vanga ដែលបានបន្សល់ទុកនូវការទស្សន៍ទាយជាច្រើន មុនពេលលោកយាយទទួលមរណភាពនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៥ឆ្នាំ។

លោកយាយ ត្រូវបានគេដឹងថា អត្រានៃភាពត្រឹមត្រូវក្នុងទំនាយរបស់គាត់ គឺមានរហូតដល់ទៅ ៨៥% ឯណោះ។
ចង់ដឹងទេថា តើលោកយាយធ្វើការទស្សន៍ទាយបែបណា ពាក់ព័ន្ធសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន?
លោកយាយ Baba Vanga ទាយថា គ្មាននរណាម្នាក់នឹងអាចបញ្ឈប់ រុស្ស៊ីបានទេ។
យោងតាមការទស្សន៍ទាយរបស់លោកយាយ Baba Vanga, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងក្លាយទៅជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក បន្ទាប់ពីសង្រ្គាមអ៊ុយក្រែន ហើយរុស្ស៊ីនឹងគ្រប់គ្រងពិភពលោក។

លោកយាយ Baba Vanga ធ្លាប់បាននិយាយថា រុស្ស៊ីនឹងក្លាយជាស្តេចនៃពិភពលោក នាពេលអនាគត ហើយអឺរ៉ុបនឹងប្រែក្លាយទៅជាទឹកដីដែលគេបោះបង់ចោល។ លោកយាយលើកឡើងថា “អ្វីៗនឹងត្រូវរលាយដូចព្រិល មានតែរឿងមួយគត់គឺភាពរុងរឿងរបស់ Vladimir Putin, ភាពរុងរឿងរបស់ប្រទេសរុស្ស៊ី”។
លោកយាយ ក៏បាននិយាយផងដែរថា រុស្ស៊ីនឹងកម្ចាត់មនុស្សគ្រប់គ្នាចេញពីផ្លូវរបស់ខ្លួន ហើយគ្រប់គ្រងពិភពលោក។
តើលោកអ្នកជឿឬមិនជឿ?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India TV News
ចុចអាន៖ អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ដល់អ្នកណាចាប់ខ្លួនលោក Putin បាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


