ព័ត៌មានអន្ដរជាតិ
ក្រសួងការបរទេសរុស្ស៊ីតវ៉ាទៅស៊ុយអែត ក្រោយស្ថានទូតខ្លួនរងការវាយប្រហារ
មន្ត្រីក្រសួងការបរទេសរុស្ស៊ីអះអាងពីជំហរតវ៉ាការទូតទៅកាន់ប្រទេសស៊ុយអែតនៅថ្ងៃចន្ទនេះ ជុំវិញការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអាទិត្យលើស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងស្តុកខុមនៅប្រទេសស៊ុយអែត ស្របពេលដែលមានការប្រឆាំងរុស្ស៊ីកាន់តែខ្លាំងក្នុងតំបន់អឺរ៉ុប។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថា ប្រទេសរុស្ស៊ីនឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ប្រទេសស៊ុយអែត បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសស៊ុយអែត។
លោកស្រី Maria Zakharova និយាយថា៖«ទីក្រុងស្តុកខុម នឹងទទួលបានកំណត់ត្រានៃការតវ៉ា។ ស៊ុយអែតត្រូវតែទប់ទល់នឹងភាពជ្រុលនិយមរបស់ខ្លួន គ្រប់គ្រងស្ថានការណ៍ និងគោរពយ៉ាងតឹងរឹងនូវអនុសញ្ញាទីក្រុងវីយែន»។
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងស្តុកខុម (Stockholm) ត្រូវរាយការណ៍ថា នៅថ្ងៃទី ២៥ ខែឧសភា ខ្លួនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានទម្លាក់ធុងដែលមានថ្នាំពណ៌នៅជិតច្រកចូលអគារ ដែលរឿងនេះបានបង្កការព្រួយបារម្ភដល់បញ្ហាអសន្តិសុខដែលកំពុងមាននិន្នាការកើនឡើង។
ប្រទេសស៊ុយអែតបានបោះបង់ជំហរគោលនយោបាយការបរទេសស្ថិតនៅជាអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដោយដាក់ពាក្យចូលជាសមាជិករបស់អង្គការប្រដាប់អាវុធណាតូកាលពីឆ្នាំ២០២២ ពោលគឺក្រោយប៉ុន្មានខែបន្ទាប់ពីរុស្ស៊ីលើកទ័ពលុកលុយចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២។
ប្រទេសស៊ុយអែតក៏បានក្លាយសមាជិកពេញសិទ្ធិរបស់អង្គការណាតូ កាលខែមីនាឆ្នាំ២០២៤ បន្ទាប់ពីការខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើន ជាពិសេសត្រូវដោះស្រាយការជំទាស់របស់ប្រទេសតួកគីដែលប្រឆាំងនិងចោទប្រកាន់ស៊ុយអែតជុំវិញការគាំទ្រក្រុមតស៊ូនៅប្រទេសស៊ីរីដែលតួកគីចោទថាជាភេរវករ។ ប្រទេសហុងគ្រី ក៏បានពន្យារពេលយូរជាងគេក្នុងការផ្តល់សច្ចាប័នឲ្យស៊ុយអែតចូលជាសមាជិករបស់ណាតូ ដោយសារតែសម្ព័ន្ធភាពជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban និងប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


