ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីដឹកជញ្ជួនរុស្ស៊ីដែលពូទីន ទើបបណ្តេញចេញពីតំណែង បាញ់សម្លាប់ខ្លួនឯង
កាសែត Izvestia ដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ី ត្រូវបានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់រុស្ស៊ី លោក Roman Starovoit ដែលប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ទើបចេញក្រឹត្យបណ្តេញចេញពីដំណែងមិនដល់១ថ្ងៃផង បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងទីក្រុង Odintsovo។

ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានបណ្តេញចេញកាលថ្ងៃទី៦ខែកក្កដា និងត្រូវបានផ្សព្វផ្សាយពីការបណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូននៅថ្ងៃទី ៧ខែកក្កដា ហើយ ក៏ជាថ្ងៃដែលដំណឹងនៃការធ្វើអត្តឃាតនៃថ្នាក់ដឹនាំកំពូលរបស់រុស្ស៊ី ក្នុងពេលដែលលោក វ្ល៉ាឌីមៀរ ពូទីន មានរឿងអាស្រូវក្នុងការលើកទ័ពចូលឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង៣ឆ្នាំកន្លងទៅ។
ការផ្សាយរបស់កាសែត Izvestia ដែលត្រូវបានដកស្រង់ផ្សាយបន្តដោយសារព័ត៌មានអ៊ុយក្រែន The Kyiv Independent នៅល្ងាចនេះ ឲ្យដឹងថា ការបណ្តេញរដ្ឋមន្ត្រីដឹកជញ្ជួន លោក Starovoit បានកើតឡើងបន្ទាប់ពីជើងហោះហើរជិត ៥០០ត្រូវបានផ្អាកនៅអាកាសយានដ្ឋានរុស្ស៊ីសំខាន់ៗកាលពីថ្ងៃទី ៥-៦ខែកក្កដា ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

នៅថ្ងៃបន្ទាប់ ការផ្ទុះនៅលើកប៉ាល់ Eco Wizard នៅឯកំពង់ផែ Ust-Luga ក្នុងតំបន់ Leningrad បានបង្កឱ្យមានការលេចធ្លាយអាម៉ូញាក់ ដែលបន្ថែមដល់វិបត្តិដែលគ្របដណ្តប់លើវិស័យដឹកជញ្ជូនរបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទទី៦ខែកក្កដានេះ បានចេញក្រឹត្យបណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូន Roman Starovoit ដោយបញ្ចប់អាណត្តិរបស់គាត់ដែលទើបចាប់ផ្តើមកាលពីខែខែឧសភាឆ្នាំ២០២៤ ប៉ុន្តែក្នុងក្រឹត្យដែលត្រូវបានផ្សព្វផ្សាយបឋម បានបរាជ័យក្នុងការបញ្ជាក់ហេតុផលផ្លូវការណាមួយទេ សម្រាប់ការបញ្ចប់តំណែងនេះ។

លោក Starovoit ធ្លាប់បម្រើការជាប្រធានទីភ្នាក់ងារផ្លូវរដ្ឋរបស់រុស្ស៊ីអស់រយៈពេល៦ឆ្នាំ ហើយមុននោះក៏ជាអភិបាលតំបន់ Kursk អស់រយៈពេល៥ឆ្នាំផងដែរ។ ប៉ុន្មានខែបន្ទាប់ទៅកាន់តួនាទីជាប្រមុខក្រសួងដឹកជញ្ជូន កងទ័ពអ៊ុយក្រែនបានវាយសម្រុកចូលដល់ទីក្រុង Kursk ដែលនេះជាការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើល និងធំបំផុតរបស់ក្រុងកៀវចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ២០២២។
លោក Vitaly Savelyev ដែលធ្លាប់ជារដ្ឋមន្ត្រីដឹកជញ្ជូនមុនលោក Starovoit ត្រូវបានប្ដូរឲ្យទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ មុខតំណែងថ្មី ឬចំណាត់
ការបែបណាចំពោះលោក Starovoit នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
យោងតាមកាសែតរុស្ស៊ី Vedomosti អ្នកជំនួសតំណែងរបស់លោក Starovoit អាចជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន Andrei Nikitin ដែលធ្លាប់ជាអភិបាលនៃតំបន់ Novgorod៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


