ព័ត៌មានអន្ដរជាតិ
អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ដល់អ្នកណាចាប់ខ្លួនលោក Putin បាន
វិនិយោគិនរុស្សីម្នាក់ បានប្រកាសផ្តល់ប្រាក់ចំនួន ១លានដុល្លារអាមេរិកឲ្យអ្នកណាដែលចាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន ហើយស្នើឲ្យមន្ត្រីយោធារុស្ស៊ី ចាប់ខ្លួនលោក Putin ជាឧក្រិដ្ឋជនសង្គ្រាម។

លោក Alex Konanykhin វិនិយោគិនគ្រីបតូ និងជាពាណិជ្ជករដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានបង្ហោះ Facebook កាលពីថ្ងៃពុធទី០២ខែមីនាថា “ខ្ញុំសន្យាផ្តល់ប្រាក់ចំនួន ១ដុល្លារអាមេរិក ដល់មន្ត្រីរូបណា ដែលគោរពតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ពួកគេ ហើយចាប់ខ្លួនលោក Putin ជាឧក្រិដ្ឋជនសង្គ្រាម ក្រោមច្បាប់រុស្ស៊ី និងច្បាប់អន្តរជាតិ”។
លោក Konanykhin អះអាងថា លោក Putin បានបំពានរដ្ឋធម្មនុញ្ញរុស្ស៊ី ដោយលុបបំបាត់ការបោះឆ្នោតដោយសេរី និង សម្លាប់គូប្រជែងរបស់គាត់។

លោក Konanykhin និយាយថា “ក្នុងនាមជាជនជាតិរុស្សី និងជាពលរដ្ឋរុស្ស៊ី ខ្ញុំយល់ឃើញថា វាជាកាតព្វកិច្ចរបស់ខ្ញុំ ដើម្បីជួយស្តារកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ ខ្ញុំនឹងបន្តជំនួយរបស់ខ្ញុំដល់អ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងជាវីរភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយលុករបស់លោក Putin”។
លោក Konanykhin បានប្រាប់ Insider ថា គាត់បានដាក់ប្រាក់រង្វាន់ដែលយកមកពីមូលនិធិផ្ទាល់ខ្លួនរបស់គាត់ ដើម្បីបង្ហាញថាការវាយលុករបស់យោធាលើអ៊ុយក្រែន មិនត្រូវបានធ្វើឡើងក្នុងនាមគាត់ទេ។

គួរបញ្ជាក់ថា លោក Konanykhin មានទ្រព្យសម្បត្តិ៣០០លានដុល្លារ ត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ប៉ុន្តែបានប្រឈមនឹងហានិភ័យនៃការនិរទេស នៅពេលដែលឋានៈរបស់គាត់ត្រូវបានដកហូតវិញនៅ ៤ឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ឋានៈសិទ្ធិជ្រកកោនរបស់គាត់ត្រូវបានគេផ្តល់ឲ្យវិញក្នុងឆ្នាំ២០០៧៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ រោងចក្រ នុយក្លេអ៊ែរ ធំជាងគេនៅ អឺរ៉ុប រងការវាយប្រហារហើយ ពេលនេះកំពុងឆាបឆេះ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


