ព័ត៌មានជាតិ
អង្គការAHF ប្រារព្ធទិវានារីអន្តរជាតិនៅថ្ងៃស្អែកនេះ ដើម្បីបញ្ឈប់ការមាក់ងាយ និងរើសអើងដល់ស្ត្រី និងកុមារី
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជានឹងរៀបចំទិវានារី អន្តរជាតិនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ នៅទីតាំងកសិដ្ឋានអមរៈ ដើម្បីអបអរសាទរ និងបង្ហាញពីសមិទ្ធិផលរបស់ស្ត្រីរឹងមាំ និងជោគជ័យទូទាំងពិភពលោក ក៏ដូចជាការ ពិភាក្សារកដំណោះស្រាយ និងការផ្សព្វផ្សាយ បង្ហាញពីការតស៊ូក្នុងជីវិតក្មេងស្រី ។

ការប្រារព្ធទិវានារីអន្តរជាតិនេះ ធ្វើឡើងក៏ដើម្បីបញ្ឈប់ភាពលំអៀង និងបំបាត់នូវភាពមិនច្បាស់លាស់ ការមាក់ងាយ និងការរើសអើង ដែលរារាំងស្ត្រី និងកុមារី ទូទាំងពិភពលោក ពីសក្តានុពល និង ជោគជ័យរបស់ពួកគេ ។បើតាមសេចក្តីប្រកាសព័ត៌មាន ទិវានារីអន្តរជាតិ ឆ្នាំ២០២២នេះ ក៏បានរៀបចំនៅក្នុងបណ្តាប្រទេសជាច្រើនទៀតនៃប្រតិបត្តិការរបស់ AHF ផងដែ រហើយក៏នឹងធ្វើយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានស្ត្រីជោគជ័យ មកពីគ្រប់ការិយាល័យ ទូទាំងពិភពលោក។ ក្នុងនោះ ក៏មានរឿងដ៏គួរឱ្យកោតសសើរពីដំណើរផ្ទាល់ខ្លួនរបស់ពួកគេ និងបង្ហាញពីរបៀបដែលពួកគេបានធ្វើការដើម្បី «បញ្ឈប់ភាពលម្អៀង» ជំនះឧបសគ្គ និងជោគជ័យក្នុងជីវិតរបស់ពួកគេទាំងអស់ ដើម្បីជាការផ្តល់ការគាំទ្រដល់ស្រ្តីផ្សេងទៀត ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ ឬសេវាកម្មដល់មនុស្សជាង១លាន ៥ សែននាក់ នៅក្នុង៤៥ ប្រទេសទូទាំងពិភពលោក ដូចជា នៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


