ព័ត៌មានជាតិ
GMAC ហ្វឹកហ្វឺនសិក្ខាកាមអំពីរបៀបពន្លត់អគ្គិភ័យនៅតាមរោងចក្រ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC បើកវគ្គហ្វឹកហ្វឺនអំពីរបៀបពន្លត់អគ្គិភ័យ នៅតាមរោងចក្រសហគ្រាស។

បើតាម GMACការធ្វើសមយុទ្ធពន្លត់អគ្គីភ័យននេះ បានធ្វើឡើងនៅបរិវេណ GMACកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ដូចគម្រោងដែលបានគ្រោងទុក។
GMACបានចាត់ទុកថា ការធ្វើសមយុទ្ធពន្លត់អគ្គិភ័យនេះ មានសារៈសំខាន់ណាស់ ហើយវាត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីហ្វឹកហ្វឺនបុគ្គលិក ក៏ដូចជាសិក្ខាកាមដែលកំពុងចូលរួមវគ្គសិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរនៅកម្ពុជា( CGTI) ឱ្យយល់កាន់តែច្បាស់អំពីរបៀបជម្លៀសខ្លួនចេញ និងអ្វីដែលអ្នកគ្រប់គ្នាគួរធ្វើនៅពេលមានអគ្គិភ័យ។

លោក ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានឱ្យដឹងថា បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។
លោក ឧកញ៉ា គង់ សាងបានបន្តថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិកស្មើនឹង១៥.២ភាគរយក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


