ព័ត៌មានជាតិ
ប្រធានក្រុមការងាររដ្ឋាភិបាល រម្លឹកអាជ្ញាធរ និងសមត្ថកិច្ច បង្កើនការអប់រំ គ្រោះថ្នាក់គ្រឿងញៀន
ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង បានដាស់តឿនបន្ថែមឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត បង្កើនឱ្យបានទ្វេដងក្នុងការអប់រំផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេសឱ្យប្រជាពលរដ្ឋអប់រំកូនចៅ នៅឆ្ងាយគ្រឿងញៀន។ ការថ្លែងនេះ ធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ ២០២២ នៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី១៦ ខែមីនានេះ។

លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន មានប្រសាសន៍ថា ចំណុចសំខាន់រាល់កិច្ចការងាររដ្ឋបាលខេត្តអនុវត្តបានល្អប្រសើរហើយ តែមួយទៀត ទាំងអស់គ្នាត្រូវតែបង្កើនឱ្យកាន់តែមានប្រសិទ្ធភាពចំពោះការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។
លោកមានប្រសាសន៍ ស្នើឱ្យមានការយកចិត្តទុកដាក់ទាំងការផ្សព្វផ្សាយអប់រំ និងការបង្ក្រាប អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកុំឱ្យមានជនខិលខូច ឬឧក្រិដ្ឋជនយកភូមិសាស្ត្រខេត្តស្ទឹងត្រែង ធ្វើជាកន្លែង ប្រើប្រាស់ ជួញដូរ និងនាំគ្រឿងញៀនឆ្លងកាត់។

លោកមានប្រសាសន៍បញ្ជាក់ថា៖ “ពីព្រោះខេត្តស្ទឹងត្រែង មានភូមិសាស្ត្រជាប់នឹងប្រទេសឡាវ ហើយប្រទេសឡាវយើងមិនថាប្រទេសគេអ្នកផលិតគ្រឿងញៀនទេ ប៉ុន្តែតែគ្រឿងញៀនមួយចំនួនវាត្រូវបានឆ្លងកាត់ ព្រោះធម្មតាបើយើងនិយាយពីគ្រឿងញៀននេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គរងទទួលបន្ទុកគ្រឿងញៀន លោកដឹងហើយ បើនិយាយពីគ្រឿងញៀន និយាយពីកន្លែងផលិត និយាយពីការធ្វើសារាចរ កន្លែងប្រើប្រាស់ ការចែកចាយ និងប្រើប្រាស់។ កន្លងមក កន្លែងខ្លះ យើងបានក្លាយជាកន្លែងផលិតដែលយើងចាប់បាន ប៉ុន្តែកន្លែងខ្លះនៅខេត្តស្ទឹងត្រែង ជាកន្លែងមួយឆ្លងកាត់ អ៊ីចឹងត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះថា បញ្ហាគ្រឿងញៀនជាកន្លែងរសើបសម្រាប់ខេត្តស្ទឹងត្រែងរបស់យើង”។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព បានសហការគ្នាបានល្អប្រសើរក្នុងការអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។ ជាក់ស្តែងនៅឆ្នាំ២០២១ កន្លងមក សមត្ថកិច្ចបង្ក្រាបបានចំនួន ២៤ លើក ថយចុះ ១៣ លើក ឃាត់ខ្លួនជនសង្ស័យបាន ៤០ នាក់ វត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាម (ICE) ទម្ងន់ ៤៩ ០៨០,៥៤ ក្រាម ប្រភរទមរតំហ្បេតាមីន (WY ) ទម្ងន់ ២ ១៥៧,៤៥ ក្រាម។

លោក ស្វាយ សំអ៊ាង អះអាងថា ឆ្នាំ២០២២នេះ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ប្តេជ្ញាប្រតិបត្តិតាមការណែនាំរបស់ប្រធានក្រុមការងារ និងខិតខំដឹកនាំបំពេញការងារឱ្យបានប្រសើរឡើង ដើម្បីអភិវឌ្ឍខេត្តឱ្យរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ងិន លីម

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន