Connect with us

ជីវិតកម្សាន្ដ

ស្វាមី វ៉ាន់ នីឡា ចេញមុខបកស្រាយក្រោយផ្ទុះការរិះគន់រឿងពាក់ស្បែកជើងតម្លៃជាង១ពាន់ដុល្លារ

បានផុស

នៅ

បន្ទាប់ពីមានការរិះគន់ និងចែករំលែកនូវរូបភាពនៃថ្ងៃមង្គលការរបស់តារាកំប្លែង វ៉ាន់ នីឡា និងស្វាមីដោយមានការជជែកវែកញែករឿងស្វាមីនាងពាក់ស្បែកជើងតម្លៃជាង១០០០ដុល្លារនោះ ពេលនេះស្វាមីខ្លួនបានចេញមកបកស្រាយការពិតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតតារាកំប្លែងវ័យក្មេងកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានសម្រេចក្តីសុបិនតាមរយ:ការចូលរោងជ័យជាផ្លូវការជាមួយស្វាមីរូបសង្ហា។កត់សម្គាល់នៅក្នុងថ្ងៃសិរីមង្គលរបស់កូនក្រមុំដែលជាតារាកំប្លែង វ៉ាន់ នីឡា និងកូនកម្លោះរូបសង្ហាវ័យប្រហែលគ្នានេះ បើចាប់អារម្មណ៍ទៅមើលទិដ្ឋភាពមង្គលការគឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត។

កម្មវិធីនេះបានរៀបចំធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់​ ទោះជាពេលនេះរាជរដ្ឋាភិបាលបានបើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញក្ដី។ ដោយឡែកក្រោយពេលកម្មវិធីមង្គលការនោះបញ្ចប់ស្រាប់តែគេបានចាប់អារម្មណ៍ទៅលើស្បែកជើងកូនកំលោះដែលជាស្វាមី វ៉ាន់ នីឡា ពាក់បង្ហាញនាថ្ងៃពិសេសរបស់ខ្លួន។

ស្បែកជើងដែលស្វាមីអ្នកនាង វ៉ាន់ នីឡា ពាក់នោះ ត្រូវបានគេស្គាល់ថា គឺជាម៉ាកល្បីតម្លៃជាង១ពាន់ដុល្លារឯណ្ណោះទើបមានការនិយាយបែបរិះគន់ថា ស្វាមី នីឡា ពាក់នេះ គឺដើម្បីអួតភ្ញៀវដែលចូលរួមចំពោះភាពហាយសូររបស់ខ្លួន។ដោយសារមានហេតុផលនេះ ទើបសាមីខ្លួនដែលជាស្វាមី វ៉ាន់ នីឡា បានចេញមកបញ្ជាក់ច្បាស់ៗថា វាមិនពិតដូចការលើកឡើងនេះទេ។

លោកបានរៀបរាប់ថា លោកគ្មានបំណងពាក់ស្បែកជើងមួយគូនោះក្នុងន័យអួតបង្ហាញពីភាពហាយសូរនៃតម្លៃរបស់វាឡើយ ព្រោះថាស្បែកនោះលោកយកមកពាក់ថតរូបមួយភ្លែតៗប៉ុណ្ណោះ។ ម្យ៉ាងទៀតលោកក៏មិនបានតាំងចិត្តពាក់វាដែរតែចៃដន្យប្អូនប្រុសរបស់លោកបានយកឲ្យពាក់ចំមួយគូនេះ ទើបលោកពាក់វាតែម្ដងទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម