ជីវិតកម្សាន្ដ
តារាចម្រៀង វ៉ាន់ នីឡា ចាត់ទុកឆ្នាំនេះ ជួបរឿងខកចិត្ត និងប៉ះទង្គិចផ្លូវចិត្តខ្លាំង
តារាចម្រៀងស្រីចង្កេះអង្ក្រងកញ្ញា វ៉ាន់ នីឡា បន្ទាប់ពីស្ងប់ស្ងាត់សិល្បៈមួយរយៈស្រាប់តែ ថ្មីៗនេះនាងចេញមុខអះអាងថា ឆ្នាំ២០២៤ គឺជាឆ្នាំជួបរឿងខកចិត្ត និងប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។

តារាចម្រៀង និងជាពិធីការិនីកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា កន្លងមកនាងតែងបង្ហាញវត្តមានចេញច្រៀងតាមឆាកតន្រ្តីនៅតាមបណ្តាខេត្តនានា ប៉ុន្តែក្រោយមកក៏អវត្តមានពីឆាកតន្ត្រីមួយសន្ទុះធំ ខណៈទស្សនិកជនមួយចំនួននៅតែនឹករលឹកចង់ឲ្យនាងឡើងតាមឆាក។
កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «ឆ្នាំនេះគឺជាឆ្នាំដែលខ្ញុំជួបរឿងខកចិត្តនឹងរឿងប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង ប៉ុន្តែភាពខកចិត្តទាំងអស់នោះក៏បានធ្វើឲ្យខ្ញុំអាចស្វែងរកខ្លួនឯងឃើញនៅចំណុចផ្សេងមួយទៀតដែលខ្ញុំមិនដែលគិតថា ខ្ញុំអាចធ្វើវាបាន ហើយខ្ញុំអាចតាំងចិត្តរឹងមាំក្រោកឈរធ្វើកិច្ចការគ្រប់សព្វបែបយ៉ាងក្នុងអំឡុងពេលដែលខ្ញុំស្ទើរតែគ្មានកម្លាំងចិត្ត ទាំងញញឹមផង»។

តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បានលើកឡើងថា “ខ្ញុំចង់អគុណខ្លួនឯងដែលខ្ញុំក្លាហានហ៊ានទទួលយកបញ្ហាទាំងអស់ទោះដឹងថា វាឈឺហើយអាចរកផ្លូវឲ្យខ្លួនឯងនៅតែមានក្តីសង្ឃឹម“។

គួររម្លឹកថា បន្ទាប់អវត្តមានពីសិល្បៈអស់មួយសន្ទុះធំកន្លងទៅ ទីបំផុតតារាចម្រៀងចង្កេះអង្រ្កងកញ្ញា វ៉ាន់ នីឡា កាលពីថ្មីៗបានសម្រេចចិត្តវិលចូលអាជីពសិល្បៈ ផ្នែកចម្រៀងរបស់ខ្លួនឡើងវិញ និងមានអ្នកគាំទ្រជាច្រើនបង្ហាញការសាទរ។ ប៉ុន្តែ រឿងដែលនាងកាន់តែរំភើបថែមទៀត វ៉ាន់ នីឡា ក៏បានប្រកាសទើបសម្រេចបំណងប្រាថ្នាធំកាលពីតូចដែលត្រូវបានជ្រើសរើសជាពីធីការិនីនៅក្នុងកម្មវិធី«The Rapper Cambodia»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


