ព័ត៌មានអន្ដរជាតិ
អង់គ្លេស នឹងផ្តល់មីស៊ីល ៦ ០០០គ្រាប់ទៀតឲ្យ អ៊ុយក្រែន
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson គ្រោងនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៤ខែមីនានេះថា ចក្រភពអង់គ្លេសនឹងផ្តល់ឲ្យអ៊ុយក្រែន នូវមីស៊ីលបន្ថែមប្រហែល ៦ ០០០គ្រាប់។

នៅឯកិច្ចប្រជុំរបស់មេដឹកនាំណាតូ និង G7 ក្នុងទីក្រុងព្រុចសែល លោក Johnson ក៏នឹងបង្ហាញពីមូលនិធិចំនួន ២៥ លានផោន (៣៣ លានដុល្លារ) ដើម្បីជួយចំណាយដល់ទាហាន និងអាកាសយានិកអ៊ុយក្រែនផងដែរ។
លោក Johnson និយាយថា “ចក្រភពអង់គ្លេសនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបង្កើនការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដោយពង្រឹងការការពាររបស់ពួកគេ”។

មួយខែនៅក្នុងវិបត្តិនេះ សហគមន៍អន្តរជាតិប្រឈមមុខនឹងជម្រើសមួយ។ យើងអាចរក្សាអណ្តាតភ្លើងនៃសេរីភាពនៅអ៊ុយក្រែន បើមិនដូច្នោះទេ វានឹងប្រថុយនឹងការឆាបឆេះនៅទូទាំងអឺរ៉ុប និងពិភពលោកទាំងមូល។
គួរបញ្ជាក់ថា កញ្ចប់ថ្មីនេះនឹងបន្ថែមលើមីស៊ីលប្រហែល ៤ ០០០គ្រាប់ ដែលចក្រភពអង់គ្លេស បានផ្តល់ឲ្យកងកម្លាំងអ៊ុយក្រែនរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្តីស្រមៃរបស់កូនស្រីច្បងលោក ពូទីន ត្រូវរលាយ ដោយសារស្នាដៃឪពុក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


