ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសប្រើសិទ្ធិការពារខ្លួន តែថា មីស៊ីលដែលមានក្នុងឃ្លាំង គឺបាញ់មិនដល់អាមេរិកទេ
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន CBS News ផ្សាយកាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការប្រើប្រាស់សិទ្ធិការពារខ្លួន បើអាមេរិកពិតជាវាយប្រហារខ្លួនមែន ប៉ុន្តែក៏ទទួលស្គាល់ដែរថា មីស៊ីលដែលខ្លួនមាន គឺមិនអាចបាញ់ដល់ទឹកដីអាមេរិកបានទេ។

ស្របពេលដែលស្ថានការណ៍វិវឌ្ឍកាន់តែមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះលោក Abbas Araghchi បានបង្ហាញជំហយ៉ាងច្បាស់ថា ទីតាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា នឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ បើលោក ដូណាល់ ត្រាំ សម្រេចចិត្តប្រកាន់យកវិធីសាស្រ្តប្រើកម្លាំងបាយមែន។
លោក Araghchi បញ្ជាក់យ៉ាងច្បាស់៖ «បើអាមេរិកវាយប្រហារមកលើយើង នោះយើងមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួនឯង។ បើអាមេរិកវាយប្រហារយើង នោះគឺជាទង្វើឈ្លានពានហើយ។ អ្វីដែលយើងធ្វើជាការឆ្លើយតបវិញ គឺជាទង្វើការពារខ្លួន»។

លោកបន្តថា៖ «វាជារឿងត្រឹមត្រូវនិងស្របច្បាប់ ព្រោះតែគ្រាប់មីស៊ីលរបស់យើង មិនអាចបាញ់ទៅដល់ទឹកដីអាមេរិកបានទេ ដូច្នេះហើយ យើងពិតជាត្រូវធ្វើអ្វីផ្សេងទៀត។ យើងត្រូវតែវាយប្រហារទៅលើអ្វី ដែលអ្នកដឹងស្រាប់ហើយ នោះគឺមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់»។
មុននោះដែរ លោក Araghchi បានបញ្ជាក់ច្បាស់ៗសាជាថ្មីរួចហើយថា ការវាយប្រហារយោធា មិនអាចកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានឡើយ។

តាមសម្តីលោក Araghchi, មិនអាចយកយោធាមកដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់បានឡើយ ហើយការវាយប្រហារគ្រាន់តែអាចធ្វើឲ្យខូចខាតដល់ទីតាំងមូលដ្ឋាននានាប៉ុណ្ណោះ ប៉ុន្តែមិនអាចលុបបំបាត់បច្ចេកវិទ្យា ឬចំណេះដឹងដែលអភិវឌ្ឍបានដោយអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់បាននោះទេ។
លោកបញ្ជាក់ជាថ្មី, ការពឹងផ្អែកលើកម្លាំងបាយ នឹងមិនអាចបង្ខំឲ្យទីក្រុងតេហេរ៉ង់ អនុលោមតាមការទាមទារពីខាងក្រៅបានទេ។ អ្វីដែលសត្រូវមិនអាចសម្រេចបានតាមរយៈសង្គ្រាម ក៏នឹងមិនអាចទទួលបាននៅឯតុចរចាដែរ។ រាល់សកម្មភាពអរិភាពថ្មីៗ នឹងត្រូវសងសឹកវិញដោយការឆ្លើយតបយ៉ាងខ្លាំងក្លា និងធំធេងបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


