ព័ត៌មានអន្ដរជាតិ
មកស្គាល់ មីស៊ីល៨ប្រភេទធំៗរបស់ជប៉ុន និងមានសមត្ថភាពខុសៗគ្នា
គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ប្រទេសជប៉ុនចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីផលិតក្នុងស្រុក ប្រឆាំងការវាយប្រហារនានាចូលទឹកដីខ្លួន ជាពិសេសបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីខាងភាគីចិន ដោយសារតែមីស៊ីលទាំងនោះមានសមត្ថភាពក្នុងការវាយប្រហារដល់ទឹកដីក្រុងប៉េកាំង។
យោងតាមកាសែត The Diplomat ផ្សាយចុងខែមីនា ឆ្នាំ២០២៦ ការដាក់ពង្រាយមីស៊ីលថ្មីនៃប្រព័ន្ធ «Type-២៥» គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រល្អនិងទាន់សម័យជាងមុន ដើម្បីផ្លាស់ប្តូរពីជំហរការពារតែមួយទៅជាជំហរមានសមត្ថភាពវាយបកខ្លាំងជាងមុន។

ប្រទេសជប៉ុនមានគម្រោងដាក់ពង្រាយឃ្លាំងអាវុធចម្រុះ មានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន៨ប្រភេទផ្សេងគ្នា។
+ ខាងក្រោមនេះគឺជាប្រភេទមីស៊ីល៨ សំខាន់ៗ ដែលជប៉ុនមាន និងនាំឱ្យមានភាពតានតឹងក្នុងតំបន់កើនឡើង៖
១. មីស៊ីលប្រភេទ Type-១២ បាញ់ពីដីឆ្ពោះទៅលើនាវា (SSM)៖ វាមានសមត្ថភាពពង្រីកពី ២០០ គីឡូម៉ែត្រដល់ជាង ១០០០ គីឡូម៉ែត្រ។ មីស៊ីលនេះមានមូលដ្ឋានបាញ់ពីលើដី អាចកំណត់គោលដៅនាវាកងទ័ពជើងទឹកនិងមានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវលើដីផ្ទាល់ (ការវាយប្រហារតបត)។ វាត្រូវបានដាក់ពង្រាយជាលើកដំបូងនៅជំរំ Kengun ក្នុងខេត្ត Kumamoto ក្នុងខែមីនា ឆ្នាំ ២០២៦។
២. គ្រាប់មីស៊ីលប្រភេទ Type-២៥ (២៥HGP)៖ វាត្រូវបានរចនាឡើងសម្រាប់ការពារកោះដាច់ស្រយាល ដើម្បីទប់ទល់នឹងនាវារបស់សត្រូវនិងវាយគោលដៅផ្ទាល់ដី។ ចំណែកលក្ខណៈពិសេសវិញ អាចហោះក្នុងល្បឿនលឿនបំផុតលើគន្លងមិនទៀងទាត់ ធ្វើឱ្យសត្រូវពិបាកស្ទាក់ចាប់។ មីស៊ីលប្រភេទនេះ ភាគច្រើនឈរជើងនៅជំរំ Fuji ក្នុងខេត្ត Shizuoka ។
៣. មីស៊ីលបញ្ជាល្បឿន Tomahawk ៖ ផលិតនៅសហរដ្ឋអាមេរិកបាញ់បានចម្ងាយជាង ១៦០០ គីឡូម៉ែត្រ។ ជប៉ុនកំពុងទិញ Tomahawks រហូតដល់ ៤០០ គ្រឿងដាក់ពង្រាយលើនាវាពិឃាត បំពាក់ដោយសមត្ថភាពការការពារ «Aegis» ។
៤. មីស៊ីលបាញ់ពីដីទៅកប៉ាល់រូបរាងថ្មី (SSM ថ្មី)៖ មីស៊ីលនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Kawasaki Heavy Industries ជាមួយនឹងតេស្តបង្ហាញពីការធ្វើសមយុទ្ធការពារទំនើប ហើយជប៉ុនរំពឹងថាសមត្ថភាពវានឹងមានលើសពីមីស៊ីលប្រភេទ Type-១២ ។
៥. សមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងទៀត (កំពុងអភិវឌ្ឍ/ផ្គត់ផ្គង់)៖ គ្រាប់ផ្លោងមីស៊ីលល្បឿនលឿន (រយៈចម្ងាយឆ្ងាយជាងមីស៊ីលមុនៗ) នឹងធ្វើកំណែឡើងវិញនាពេលអនាគត រចនាឡើងដើម្បីឱ្យមានចម្ងាយរហូតដល់ ៣០០០គីឡូម៉ែត្រ។
៦. មីស៊ីលវាយប្រហាររួមគ្នា (JSM)៖ មីស៊ីលបញ្ជាទិសផលិតនៅប្រទេសន័រវេសសម្រាប់យន្តហោះចម្បាំង F-៣៥A បាញ់បានចម្ងាយជាង ៥០០គីឡូម៉ែត្រ។
៧. មីស៊ីលឈរជើងអាកាសទៅដីរួមគ្នា (JASSM)៖ វាមានតួនាទីសម្រាប់ឈរជើងលើអាកាស។
៨. មីស៊ីលល្បឿនលឿនជាងសំឡេង៖ ជប៉ុនកំពុងសាងសង់គំរូដើមនៃម៉ាស៊ីន scramjet សម្រាប់អាវុធល្បឿនលឿនជាងសំឡេងនាពេលអនាគត។
+ ហេតុអ្វីបានជាប្រទេសចិនមានការព្រួយបារម្ភលើការដាក់ពង្រាយរបស់ជប៉ុន? ទីក្រុងប៉េកាំងបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការពង្រាយមីស៊ីលរបស់ទីក្រុងតូក្យូ ដោយអះអាងថាអាវុធទាំងនោះគឺជា «ការវាយលុក» និងរំលោភលើរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុននិងការសន្យាក្រោយសង្គ្រាមលោកលើកទី២។
អ្នកសង្កេតការណ៍ចិនព្រមាននិងបារម្ភថា បណ្តាញមីស៊ីលទាំងនេះអាចហោះទៅដល់តំបន់ឆ្នេរសមុទ្រនិងដីគោករបស់ប្រទេសចិន៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


