ព័ត៌មានជាតិ
លោក សុខ ទូច អះអាងថា បើគ្មានវិធានការរបស់សម្តេចតេជោទេ បឹងទន្លេសាប នឹងក្លាយជាទីក្រុងថ្មីមួយ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានចេញវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការកាប់ព្រៃលិចទឹក និងការនេសាទខុសច្បាប់នៅបឹងទន្លេសាប។ លោកបានគូសបញ្ជាក់ថា បើសម្តេចតេជោ មិនចេញវិធានការទាន់ពេលទេ នោះ បឹងទន្លេសាប នឹងក្លាយជាទីក្រុងថ្មីមួយមិនខានឡើយ។

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី» លោកបណ្ឌិត សុខ ទូច បានអះអាងថា៖«បើអត់មានវិធានការទេ បឹងទន្លេសាប នឹងក្លាយទៅជាទីក្រុង ព្រោះចាក់ដីលុបអស់ហើយ កំពង់ធំ នៅបន្ទាយមានជ័យ ពុះឡូដិ៍ហើយ…»។ ប៉ុន្តែ លោកបណ្ឌិត សុខ ទូច មិនអាចបញ្ជាក់ឲ្យដឹងនោះទេថា ការពុះដីឡូដី៍នៃបឹងទន្លេសាបទុកលក់នេះ មានទំហំប៉ុន្មាននោះឡើយ។
បើតាមលោកបណ្ឌិត សុខ ទូច ដីព្រៃនៅជុំវិញបឹងទន្លេសាប ត្រូវបានកាប់ទន្រ្ទានយកច្រើនណាស់ សឹងតែអស់ព្រៃលិចទឹកទៅហើយ ហើយអ្នកធំ អ្នកមានអំណាច ជាអ្នកកាន់កាប់ និងបានជួលបន្តទៅដល់ប្រជាពលរដ្ឋសាមញ្ញធ្វើស្រែ។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានដកយកដីពីការកាន់កាប់ដោយខុសច្បាប់នេះ បានប្រមាណ៦ម៉ឺនហិកតាមកវិញ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ចេញប្រតិកម្មខ្លាំងៗទៅលើបញ្ហាការកាប់ទន្រ្ទានដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប។ សម្តេចតេជោ បានដាក់ចេញបញ្ជាដាច់ណាត់ ដើម្បីបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃលិចទឹកនេះតទៅទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាឲ្យមានការដាំដើមឈើនៅក្នុងតំបន់ព្រៃលិចទាំងអស់នោះឡើងវិញផងដែរ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


