សន្តិសុខសង្គម
អាជ្ញាធរស្រុកសង្កែ ចុះបង្ក្រាបការនេសាទខុសច្បាប់តាមដៃទន្លេសាប
ប៉ុន្មានថ្ងៃនេះ កម្លាំងកងឯកភាពស្រុកសង្កែ ខេត្តបាត់ដំបង បានសហការចុះបំផ្លាញស្បៃមងខុសច្បាប់ដែលតែងលួចពង្រាយនៅលើផ្ទៃទឹកទន្លេដើម្បីចាប់ត្រី បើទោះបីជាកម្លាំងជំនាញតែងចុះបំផ្លាញជាញឹកញាប់ក៏ដោយ។

ចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ផ្នែករដ្ឋបាលជលផលអន្លង់វិល សហការ និងដឹកនាំដោយគណៈបញ្ជាការឯកភាពស្រុកសង្កែ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអន្លង់ខ្ទីង ចំណុចបឹងសួង ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះបានរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ បាន០២ករណីដែលក្នុងនោះមានសាច់អួនក្រឡាល្អិត ចំនួន ៧៥០ម៉ែត្រ បង្គោលចំនួន ៣២០ដើម និងឡុក ០៣គ្រឿង។

បើតាមការលើកឡើងពីកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងចូលរួម មានចំនួន ២២នាក់ និងប្រើកាណូតស្មាច់ចំនួន ៥ គ្រឿង ហើយការអនុវត្តច្បាប់នេះនឹងត្រូវបន្តជារឿយៗ ដើម្បីគ្រប់គ្រងឲ្យបាន និងលុបបំបាត់បទល្មើសនេសាទក្នុងដែនដែលពួកគេគ្រប់គ្រង ហើយនៅពេលកម្លាំងចុះប្រតិបត្តិការ គឺមិនដែលឃើញម្ចាស់បទល្មើសនៅនឹងកន្លែងនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


