Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី មិន​អនុញ្ញាតឱ្យ​ក្រុមបាតុករ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ខុសច្បាប់​

បានផុស

នៅ

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​សេចក្ដី ជូនដំណឹង​ជាច្រើនលើក​ច្រើនសារ គឺ​មិន​អនុញ្ញាតឱ្យ​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ដងផ្លូវ​សាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និង​ទីសាធារណៈ​ផ្សេង​ទៀតឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន​ដល់​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ឱ្យបាន​ជ្រាបថា កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​សេចក្ដី ជូនដំណឹង​ជាច្រើនលើក​ច្រើនសារ មិន​អនុញ្ញាតឱ្យ​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ខុសច្បាប់​នៅតាម​ដងផ្លូវ​សាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និង​ទីសាធារណៈ​ផ្សេងទៀត ហើយ​ក៏បាន​ប្រើប្រាស់​វិធានការ​អប់​រំជា​បន្តបន្ទាប់​ទៅលើ​ក្រុម បាតុករ​ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​ខុសច្បាប់​បន្ត​ទៀត​។

ចំពោះមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការណែនាំ​សារជាថ្មី​ដល់​ក្រុមបាតុករ ត្រូវ​អនុវត្តតាម នីតិវិធី​ដែលមាន​ចែង​ក្នុង​មាត្រា​៥ ជំពូក​ទី​២ នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី “​ក្រុម​បុគ្គល​ណា ដែលមាន​បំណង​រៀបចំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីសាធារណៈ​ណាមួយ ត្រូវ​ជូនដំណឹង​ជា​លាយ លក្ខណ៍​អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត​មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​”​។ ករណីនេះ កន្លងមក​ក្រុមបាតុករ​បានទទួល​ការបកស្រាយ​ច្បាប់​ខុស ក្នុងន័យ​បំភាន់​សាធារណមតិ​តាម​ការនឹកឃើញ របស់ខ្លួន​ថា​សកម្មភាព​របស់ខ្លួន​ជាការ​ធ្វើ​កូដកម្ម​ទៅវិញ តែ​សកម្មភាព​ពិត​របស់​ពួកគាត់ គឺ​ធ្វើការ ប្រមូលផ្តុំ លើក​បដា និង​ប្រើ​ឧ​ង្ឃោ​សនា​សព្ទ​ចល័ត ស្រែក​ទាមទារ នៅតាម​ដងផ្លូវ​សាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ​សាធារណៈ និង​ទីសាធារណៈ​ផ្សេងទៀត​តាំងពីដើម​រៀងមក​។

ទទួល​សេចក្ដីជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពាក់ព័ន្ធ មន្ទីរ​-​អង្គភាព ពាក់ព័ន្ធ​នានា​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ជ្រាប និង​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម