Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ៖ ការដោះស្រាយវិវាទការងារបានល្អ នាំឲ្យបញ្ហាកូដកម្ម បាតុកម្ម តាមរោងចក្រ មានការថយចុះខ្លាំង

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា កូដកម្ម បាតុកម្ម តាម​គ្រប់​មុខសញ្ញា មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​បាន​ល្អ និង​ទាន់​ពេលវេលា ធ្វើ​ឲ្យ​បញ្ហា​កូដកម្ម បាតុកម្ម​ទាមទារ​តាម​បណ្ដា​រោងចក្រ សហគ្រាស មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយ​នៅ​សេសសល់​វិវាទ​មួយ​ចំនួន​ដែល​ហួស​ពី​លទ្ធភាព​ដោះស្រាយ​របស់​យើង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​​តាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) នៅ​ទីស្ដីការ​ក្រសួង កាលពី​ថ្ងៃ​ទី ១២ តុលា លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ការ​ចូលរួម​សម្រេច​បាន​ការងារ​ដ៏​ល្អ​កន្លងមក​របស់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​តាម​គ្រប់​មុខសញ្ញា ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​អន្តរាគមន៍ និង​ដោះស្រាយ​ដល់​ទី​កន្លែង​បាន​ទាន់​ពេលវេលា​នូវ​រាល់​ទំនាស់ ឬ​វិវាទ​ការងារ ដើម្បី​ធានា​បាន​នូវ​ការស្វែងរក​ដំណោះស្រាយ​ជូន​ម្ចាស់​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត ក៏ដូចជា​ធានា​បាន​ការ​ផ្តល់​ជូន​អត្ថប្រយោជន៍​ផ្សេងៗ ដែល​បណ្ដាល​មកពី​វិវាទ​ការងារ ឬ​ករណី​រោងចក្រ​ក្ស័យធន ឬ​ករណី​ម្ចាស់​រោងចក្រ​រត់ចោល​ជាដើម ​ធ្វើ​ឲ្យ​បញ្ហា​កូដកម្ម បាតុកម្ម​ទាមទារ​តាម​បណ្ដា​រោងចក្រ សហគ្រាស​ថយ​ចុះ​យ៉ាង​ខ្លាំង សេសសល់​តែ​បញ្ហា​ខ្លះ ដែល​ការ​ទាមទារ​កំពុង​ត្រូវ​បាន​ដោះស្រាយ ឬ​បញ្ហា​ទាមទារ​ខ្លះ​​ហួស​ពី​លទ្ធភាព​ដោះស្រាយ ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ។​

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី ណែនាំ​ឲ្យ​បន្ត​យកចិត្តទុកដាក់ បន្ត​តាមដាន​ករណី​រោងចក្រ​ដែល​ព្យួរ​កិច្ចសន្យាការងារ ដើម្បី​ក្តាប់បាន​ព័ត៌មាន​ទាន់​ពេលវេលា ករណី​រោងចក្រ​បិទទ្វារ​មិន​ដំណើរការ ឬ​ម្ចាស់​រត់ចោល។​

លោក​រដ្ឋមន្ត្រី បន្ត​ទៀត​ថា ចំពោះ​ការ​ដោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​ដោយ​ម្ចាស់​រត់ចោល ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ លក់ឡាយឡុង បើក​ផ្តល់​ជូន​កម្មករ​និយោជិត ឬ​ទូទាត់​សង​ថវិកា​រដ្ឋ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ស្មារតី​សេចក្ដីជូនដំណឹង​លេខ ២៣៩ សជណ​.​អ​វ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ពិសេស​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ផែនការ និង​បទបញ្ជា​ស្ដីពី​ការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា ឆ្នាំ ២០២០-២០២៤ ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​មាន​ផែនការ​អនុវត្ត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ គ​.​ក​.​ប​. គ្រប់​ថ្នាក់ ដែល​ខិតខំ​សម្រេច​ការងារ​កន្លងមក ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​បាន​ចូលរួម​ធានា​ឲ្យ​មាន​ប្រក្រតី​ភាព​អាជីវកម្ម ផលិតកម្ម របស់​រោងចក្រ សហគ្រាស ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ការ​ដោះស្រាយ​ជួយ​ដល់​បងប្អូន​កម្មករ​និយោជិត ទាំង​ការ​ចូលរួម​ចាក់​វ៉ាក់សាំង ទាំង​ពេល​បងប្អូន​កម្មករ​ឆ្លង​ជំងឺ​កូវីដ -១៩ ត្រូវ​យក​ដាក់​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល ចុះទៅ​ស្វែងរក​អ្នក​ពាក់ព័ន្ធ ។ល។ លើស​ពី​នេះ គឺ​ខិតខំ​ជួយ​ដល់​ថៅកែ​រោងចក្រ សហគ្រាស ហើយ​រក្សា​បាន​នូវ​ដំណើរការ​អាជីវកម្ម ផលិតកម្ម និង​ធានា​ឲ្យ​បងប្អូន​កម្មករ​និយោជិត​អាច​មាន​លទ្ធភាព​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម