ព័ត៌មានជាតិ
ក្រសួងការងារបញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ
ក្រសួងការងារបានបញ្ជាទៅក្រុមហ៊ុនចំនួន៥ ដែលរងបណ្ដឹងអំពីវិវាទការងារឱ្យចូលខ្លួនមកដោះស្រាយឱ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងករណីដែលមិនអនុវត្តន៍តាមអធិការកិច្ចការងារនឹងចាត់វិធានការផ្លូវច្បាប់ទៅកាន់តុលាការ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងការងារបានបញ្ជាដល់ក្រុមហ៊ុនដែលមានឈ្មោះ ស្យុងយិន (ខេមបូឌា) ប៊ី ថិកស្ថាយ៍ ក្រុមហ៊ុន អេវើហ្គ្រីន អ៊ុនដាស្ទ្រៀល ខូ អិលធីឌី ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប ក្រុមហ៊ុន អេ ហ្សេត អាយ អ៊ី&ស៊ី ឯ.ក និងក្រុមហ៊ុន សេហាន ហ្វើនីឈ័រ & អ៊ិនធៀរៀ ឯ.ក ត្រូវចូលខ្លួនមកដោះស្រាយបញ្ចប់វិវាទការងាររបស់ខ្លួនត្រឹមថ្ងៃដែលបានកំណត់ខាងលើ។
ក្រសួងបានបញ្ជាក់ថាការនៅតែអូសបន្លាយក្នុងការដោះស្រាយវិវាទការងារនេះបានធ្វើឱ្យប៉ះពាល់ដល់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
ក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ផងដែរថា ក្នុងករណីមិនអនុវត្តតាមចំណាត់ការ អធិការការងារនឹងចាត់វិធានការបន្តលើសំណុំរឿង និងបន្តសហការរៀបចំសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត