ព័ត៌មានជាតិ
អតីតបុគ្គលិកណាហ្គាវើលដ៍ ២៣៤នាក់ ហើយព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ
រហូតមកដល់ពេលនេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន២៣៤នាក់ហើយក្នុងចំណោម៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះ កាលពីយប់ថ្ងៃទី១២សីហា។ គិតត្រឹមថ្ងៃនេះ ចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៣៩នាក់ប៉ុណ្ណោះ។

រហូតមកដល់ពេលនេះវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសារភាគីសហជីព និងក្រុមហ៊ុននៅតែប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួន។
ការិយាល័យអ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ទោះបីជាមិនទាន់មានការឯកភាពគ្នាក៏ក្រសួងនឹងបន្តខិតខំធ្វើឱ្យការសម្របសម្រួលនិងកំណត់កាលបរិច្ឆេទប្រជុំជាបន្តបន្ទាប់ទៀតស្របតាមតួនាទីដែលបានកំណត់ដោយច្បាប់ក៏ដូចជាការទាមទាររបស់គូភាគី។ យ៉ាងណាក៏ដោយ ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធដោយសន្តិវិធីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងត្រូវរក្សាភាពស្ងប់ស្ងាត់៕ សំអឿន
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


