KPT+
ចំណុចសំខាន់ៗ ត្រូវគិតហើយគិតទៀត សម្រាប់អ្នកចាក់សាក់លើកដំបូង
ស្នាមសាក់លើដងខ្លួន កំពុងមានការពេញនិយម និងចេះតែមានការកើនឡើង នាពេលបច្ចុប្បន្ន! ដោយសារសង្គមសព្វថ្ងៃបើកចំហលើការចាក់សាក់ច្រើនជាងមុន ទើបនិន្នាការសាក់ទទួលបានប្រជាប្រិយភាពពីយុវវ័យ។
យុវវ័យឥឡូវ ចាត់ទុកស្នាមសាក់លើដងខ្លួន ប្រៀបបាននឹងគ្រឿងអលង្ការតុបតែងលម្អរបស់ពួកគេ។ ស្រីៗនិយមសាក់រូបតូចៗ ខ្យូតៗ ឯប្រុសៗវិញ និយមរូបកាចៗ។ អ្នកខ្លះវិញចាក់សាក់លាក់ដោយអត្ថន័យដែលបង្ហាញពីអត្តសញ្ញាណរបស់គេផ្ទាល់ ឬពីបុគ្គលដែលគេស្រឡាញ់ជាទីបំផុតក្នុងជីវិត។

មិនថាប្រិយមិត្តកំពុងអានពេលនេះជាយុវវ័យដែលកំពុងស្វែងរកការចាក់សាក់លើកដំបូង ឬជាអ្នកធ្លាក់ភ្លក់ស្នាមសាក់រួចហើយក្ដី សង្គមបច្ចុប្បន្ន មិនមានការរើសអើសអើង ស្អប់ខ្ពើម ឬប្រឆាំងជាមួយអ្នកឡើយ។ មនុស្សអាក្រក់ ឬល្អ មិនមើលដោយសម្បកក្រៅទេ សូមឱ្យតែចិត្តល្អបរិសុទ្ធទៅគ្រប់គ្រាន់ហើយ។
ទោះយ៉ាងណា ថ្ងៃនេះ កម្ពុជាថ្មី មានរឿងសំខាន់ៗមួយចំនួន ទុកគ្រាន់ប្រិយមិត្តអានហើយពិចារណា មុនហ៊ានសម្រេចឱ្យមានស្នាមលើស្បែក។
១-ស្វែងរកអ្នកបច្ចេកទេសដែលមានជំនាញត្រឹមត្រូវ កុំចង់បានតែកន្លែងធូរថ្លៃ ប្រយ័ត្នបំបៅខ្លួន។
២-កន្លែងចាក់សាក់មួយចំនួននឹងមិនអនុញ្ញាតឱ្យចាក់សាក់សម្រាប់មនុស្សវ័យក្មេងអាយុក្រោម ១៨ឆ្នាំទេ ព្រោះពួកគេមិនទាន់មានភាពចាស់ទុំក្នុងការសម្រេចចិត្ត។
៣-ការចាក់សាក់នឹងនៅជាមួយអ្នកអស់មួយជីវិត។ សូម្បីតែក្រោយពីលុបចេញក៏ដោយ ក៏នៅតែមានស្នាម ដូច្នេះត្រូវសម្រេចចិត្តឲ្យបានច្បាស់លាស់ មុននឹងទទួលយកស្នាមសាក់។

៤-ការចាក់សាក់ជាធម្មតាមានការឈឺចាប់ខ្លាំង។ ស្នាមសាក់តូច ឈឺតិចតួច ហើយស្នាមធំនឹងឈឺខ្លាំង។ យ៉ាងណាមិញ កម្រិតនៃការឈឺចាប់អាស្រ័យលើតំបន់សាក់ដូចជា នៅកណ្តាលខ្នង ឬឆ្អឹងជំនីរចំហៀង វានឹងឈឺចាប់ជាងតំបន់ដែលគ្មានឆ្អឹង។
៥-ទាក់ទងនឹងតម្លៃ ជាធម្មតា ស្នាមសាក់តូចៗចាប់ផ្តើមពី ១០ដុល្លារ និងឡើងរហូតដល់ រាប់រយដុល្លារ អាស្រ័យលើទំហំ ពណ៌ និងជំនាញរបស់អ្នកសាក់។
៦-រយៈពេលនៃការសាក់នីមួយៗ ចំណាយពេលតិចនោះទេ។ សាក់តូច រចនាអក្សរតិច ត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ ដោយសារបច្ចុប្បន្នមានឧបករណ៍ប្រើប្រាស់ទំនើបៗ ដំណើរការសាក់អាចធ្វើបានលឿន។ ប៉ុន្តែបើសិនចង់បានស្នាមសាក់ដែលស្មុគស្មាញ នឹងត្រូវចំណាយពេលយូរតាមហ្នឹងដែរ។
៧-វាជារឿងសំខាន់ណាស់ក្នុងការថែរក្សាស្នាមសាក់ថ្មីដែលនៅរបួស យ៉ាងហោច ២សប្ដាហ៍ ទើបរូបសាក់មានភាពប្រក្រតី។
៨-ត្រូវប្រាកដថា ហាងដែលយើងសម្រេចចិត្តចូលទទួលសេវា ធានាបាននូវភាពស្អាត និងមានសុវត្ថិភាពខ្ពស់។
៩-សូម្បីការលុបស្នាមសាក់វិញ ត្រូវធ្វើតាមរបៀបដែលមានសុវត្ថិភាពបំផុត និងច្រើនជម្រើសផងដែរ។ ដូច្នេះមុនពេល សម្រេចចិត្តចាក់សាក់ ត្រូវប្រាកដខ្លួនឯងថា ទៅថ្ងៃក្រោយនឹងមិនស្ដាយក្រោយទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហានិភ័យសុខភាព ៥ យ៉ាង ដែលត្រូវប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តចាក់សាក់
ចុចអាន៖ ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


