KPT+
ទំនៀមទម្លាប់សាក់លើចង្កា និងបបូរមាត់ ដើម្បីទាក់ទាញភេទផ្ទុយ
នៅនូវែលសេឡង់ការចាក់សាក់មិនត្រឹមតែត្រូវបានប្រើដើម្បីតុបតែងស្បែកប៉ុណ្ណោះទេ តែជនជាតិដើមភាគតិច ម៉ៅរី (Maori) ប្រើបច្ចេកទេសសាក់ឈ្មោះ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណមួយប្រភេទ ដែលមានលំនាំពណ៌ខ្មៅ និងពណ៌ខៀវនៅខាងស្តាំរូបថតសាមីខ្លួន ។ មិនតែប៉ុណ្ណោះប្រពៃណីរបស់ស្ត្រី ម៉ៅរី ពួកនាងតែងតែសាក់រូបខ្លួនឯងនៅលើចង្កា ក្នុងពេលឈានដល់វ័យជំទង់ ដើម្បីបង្ហាញពីស្ថានភាពគ្រួសារ និងភាពស្រស់ស្អាតរបស់ខ្លួន។

ចំពោះជនជាតិ ម៉ៅរី ការចាក់សាក់ត្រូវបានភ្ជាប់ទៅនឹងអារម្មណ៍នៃមោទកភាព និងកិត្យានុភាពក្នុងសង្គម ហើយការចាក់សាក់លើផ្ទៃមុខ ត្រូវជនជាតិនេះចាត់ទុកជារឿងអស្ចារ្យណាស់ ព្រោះវាបង្ហាញពីឋានៈសង្គមដ៏ខ្ពង់ខ្ពស់។

ជាធម្មតាផ្ទៃមុខស្ត្រីជនជាតិ ម៉ៅរី ត្រូវសាក់ត្រង់ចង្កា ឬភាសាដើមរបស់ពួកគេហៅថា “moko kauae” ។ ក្រៅពីចង្កា ស្ត្រីខ្លះក៏សាក់ត្រង់បបូរមាត់ផងដែរ។ ទំនៀមទម្លាប់ចាក់សាក់មួយនេះ មានដើមកំណើតតាំងពីសតវត្សរ៍ទី៥មកម្ល៉េះ ដែលវាចង់បង្ហាញពីតម្លៃរបស់ស្ត្រី ក៏ដូចជាបង្ហាញពីភាពស្រស់ស្អាតរបស់ពួកនាង ដើម្បីទាក់ទាញមនុស្សភេទផ្ទុយ។ មកទល់នឹងបច្ចុប្បន្ន ប្រសិនបើអ្នកទៅលេងប្រទេសនូវែលសេឡង់ អ្នកនឹងឃើញស្ត្រីជនជាតិ ម៉ៅរី ទាំងអស់សាក់ “moko kauae” គ្រប់គ្នាតែម្ដង។


យ៉ាងណាមិញ ក្រៅពីស្រ្តី បុរសនៃជនជាតិដើមភាគតិច ម៉ៅរី ក៏ចាក់សាក់លើដងខ្លួនផងដែរ។ ជាទូទៅបុរសៗសាក់នៅលើផ្ទៃមុខ កំប៉េះគូទ និងភ្លៅ។ ចំណែកស្ត្រីសាក់នៅលើបបូរមាត់ និងចង្កា។ ដោយឡែកផ្នែកផ្សេងទៀតនៃរាងកាយដែលគេសាក់ដែរនោះរួមមាន ថ្ងាស ភ្លៅ ក ខ្នង ពោះ និងកំភួនជើងជាដើម។

ប្រជាជន ម៉ៅរី ជឿថា នៅពេលណាមនុស្សមកពីកុលសម្ព័ន្ធផ្សេង បានឃើញរូបសាក់របស់ពួកគេ គេអាចអានរឿងរ៉ាវជាច្រើនរបស់ម្ចាស់ស្នាមសាក់បានយ៉ាងងាយ ហើយអាចប៉ាន់ស្មានថា ពួកគេមានភាពគ្រួសារបែបណាទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិធីថែរក្សាសម្រស់ដ៏ចម្លែករបស់ស្រ្តីកុលសម្ព័ន្ធនៅ មីយ៉ាន់ម៉ា
ចុចអាន៖ ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន