ជីវិតកម្សាន្ដ
ហេតុតែស្រឡាញ់ ស្រ្តីរត់តាក់ស៊ី សន្សំលុយ៥ឆ្នាំ យកទៅចាក់សាក់ពេញខ្លួន
ដោយសារស្រឡាញ់សិល្បៈសាក់រូប អ្នកស្រី Kerstin Tristan វ័យ ៥៥ឆ្នាំ មកពី Leipzig ប្រទេសអាល្លឺម៉ង់ សុខចិត្តបេះពីមាត់ ពង្រាត់ពីក ដើម្បីយកលុយសន្សំពីការរត់តាក់ស៊ី មកចាក់សាក់សឹងពេញរាងកាយ។

អ្នកស្រី Kerstin ជាអ្នករត់តាក់ស៊ីម្នាក់ដែលមានចំណង់ចំណូលចិត្តលើស្នាមសាក់។ កាលពី ៥ឆ្នាំមុន អ្នកស្រីមានស្នាមសាក់តែមួយនៅលើដៃប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ រាងកាយរបស់អ្នកស្រីបានគ្របដណ្តប់ដោយស្នាមសាក់ ៩០ភាគរយឯណោះ។

ក្នុងរយៈពេល ៥ឆ្នាំ Kerstin Tristan បានប្រើលុយដែលសន្សំបានពីការរត់តាក់ស៊ីចំនួន ៤ម៉ឺនដុល្លារអាមេរិក ដើម្បីទទួលចាក់សាក់ពាសពេញខ្លួនប្រាណ។ ពីមុនអ្នកស្រីជាមនុស្សស្អប់ការទុកទឹកថ្នាំនៅលើរាងកាយខ្លាំងណាស់ ប៉ុន្តែដោយគិតថាការងារជាអ្នករត់តាក់ស៊ី គួរឱ្យធុញទ្រាន់ពេក ទើបអ្នកស្រីទៅទទួលសេវាចាក់សាក់ ដើម្បីឱ្យរាងកាយមានពណ៌ស្រស់ឆើតឆាយ ហើយក្រោយពីទទួលបានស្នាមសាក់លើកដំបូង ស្ត្រីវ័យចំណាស់រូបនេះ បានក្លាយជាមនុស្សញៀននឹងការសាក់។

Kerstin ជឿថាស្នាមសាក់បាននាំមកនូវថាមពលផ្លូវចិត្តដ៏អាថ៌កំបាំង និងជួយឱ្យមានអារម្មណ៍សប្បាយរីករាយ ហើយវាធ្វើឱ្យអ្នកស្រីក្មេងជាងវ័យជាមួយនឹងពណ៌ចម្រុះ។ បច្ចុប្បន្នរាងកាយទាំងមូលរបស់អ្នកស្រី Kerstin Tristan សុទ្ធតែស្នាមសាក់ គ្មានចន្លោះទេ លើកលែងតែមុខប៉ុណ្ណោះដែលនៅទំនេរ។

យ៉ាងណាមិញ ក្រោយពីការបង្ហោះរូបសាក់នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន Kerstin Tristan ត្រូវមនុស្សជាច្រើនបានស្គាល់ ដូច្នេះហើយទើបអ្នកស្រីទទួលបានការផ្សាយពាណិជ្ជកម្មមួយចំនួន។ ចាប់តាំងពីពេលនោះមក អ្នកស្រីបានលាឈប់ពីការងារជាអ្នករត់តាក់ស៊ី ហើយចាប់អាជីពជាថតរូបសិល្បៈ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ប្រភពចំណូលទាំងនេះ បានជួយឱ្យអតីតអ្នករត់តាកស៊ីរូបនេះ មានជីវភាពរស់នៅប្រសើរជាងមុន៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ
ចុចអាន៖ រឿងរ៉ាវ ៨ យ៉ាងដែលយើងមិនដឹងពីតារា YouTube និង Instagram ដ៏មានប្រជាប្រិយ Jeffree Star
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


