KPT+
ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់
មនុស្សម្នាក់ៗជាម្ចាស់លើរាងកាយរបស់ខ្លួនឯង ប៉ុន្តែមានពេលខ្លះ យើងក៏ត្រូវបញ្ឈប់រាល់អ្វីដែលយើងកំពុងធ្វើ ហើយនិយាយទៅកាន់ខ្លួនឯងថា “ត្រូវពិចារណាសិន!” ។
នេះជាហេតុផល ៦ យ៉ាងដែលយើងគួរគិតឲ្យបាន២ដងសិនចាំ មុនសម្រេចចិត្តចាក់សាក់។

១. មិនទាន់គ្រប់អាយុ
ប្រសិនបើអ្នកជាអនីតិជន ហើយឪពុកម្ដាយប្រឆាំង អ្នកប្រាកដជាត្រូវជ្រើសរើសការសាក់ក្នុងស្ថានភាពដ៏គួរឱ្យភ័យខ្លាច ហើយមានជំនួយពីមិត្តណាម្នាក់ចាំជួយជំរុញ។ នេះមិនត្រឹមតែនាំឱ្យឆ្លងមេរោគធ្ងន់ធ្ងរប៉ុណ្ណោះទេ ជួនកាលស្នាមសាក់ក៏នឹងមើលទៅមិនស្អាតផងដែរពេលអ្នកអាយុច្រើនជាងមុន។

២. គ្មានប្រាក់គ្រប់គ្រាន់
ប្រសិនបើចង់បានការចាក់សាក់ដែលមានគុណភាពខ្ពស់ តម្លៃមិនជាបញ្ហាចោទ នោះអ្នកប្រាកដជាមិនស្ទាក់ស្ទើរឡើយ។ ប៉ុន្តែ ប្រសិនបើមិនមានប្រាក់គ្រប់គ្រាន់នោះ អ្នកនឹងស្វែងរកជម្រើសដែលមានតម្លៃថោកជាងមិនខាន ហើយនៅទីបំផុត អាចនឹងមានការខកចិត្តចំពោះលទ្ធផល។
៣. មិនប្រាកដចិត្តពីលទ្ធផល
បើមិនទុកចិត្តខ្លួនឯង មុនចាក់សាក់ សម្រេចចិត្តឈប់ពេលនេះ ជាការល្អ។ រយៈពេលពីរបីថ្ងៃហើយ នៅតែមិនអាចជ្រើសរើសថាគួរឬមិនគួរ គួរយកសាក់ប្រភេទណា រូបអ្វី ។ល។ ដូច្នេះសូមសម្រាកសិន ពុំដូច្នោះទេយើងនឹងស្ដាយក្រោយ។
៤. មិនយល់ពីអត្ថន័យស្នាមសាក់

ប្រហែលជារឿងល្អ ប្រសិនបើយើងដឹងពីអត្ថន័យស្នាមសាក់នីមួយៗ មុននឹងចាក់សាក់ ប៉ុន្តែបើសិនមិនទាន់យល់ច្បាស់ សូមកុំប្រថុយល្អជាង! កុំចេះតែចង់បង្កស្នាមលើខ្លួន តាមគេតាមឯង ទាំងយើងអត់ដឹងសាក់ក្នុងន័យអ្វី។
៥. មិនអាចយករលុបចេញបានដោយងាយ

ប្រសិនបើយើងគ្មានគម្រោងនឹងចាក់សាក់ទុកឲ្យបានយូរអង្វែងទេ មិនគួរធ្វើវាទេ។ ស្នាមសាក់ បើចាក់ហើយចង់លុបវិញគឺពិបាក ហើយអាចបង្កការឈឺចាប់ថែមទៀតផង។
៦. ស្នាមសាក់ពីមនុស្សដែលយើងស្រលាញ់

ថ្ងៃដែលយើងពេញចិត្តនរណាម្នាក់ យើងប្រាកដជាចង់មានស្នាមសាក់នៅលើដងខ្លួនទុកជាអនុស្សាវរីយ៍មិនខាន។ ប៉ុន្តែនរណាទៅដឹង ថាថ្ងៃក្រោយពួកយើងអាចរស់នៅជាមួយគ្នាឬអត់? ដូច្នេះ គិតសិនមុនសម្រេចចិត្តសាក់វា ព្រោះវានឹងនៅជាប់ដងខ្លួនយើងរហូត ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សេដ្ឋីនីចម្លែក ចូលចិត្តសាក់រូបមួយតំណាងឱ្យមិត្តប្រុសម្នាក់ៗលើរាងកាយ
ចុចអាន៖ គេនៅតែសង្ស័យអំពីសកម្មភាពមនុស្សធម៌របស់ក្រុមមហាសេដ្ឋី ថាជាយុទ្ធសាស្តរកស៊ី !
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


