ព័ត៌មានអន្ដរជាតិ
ស្រ្តីបាញ់ស៊ីបដៃឯក “Charcoal” ក្លាយជាវីរនារី អ៊ុយក្រែន
ស្រ្តីបាញ់ស៊ីបជនជាតិអ៊ុយក្រែនម្នាក់ ដែលគេស្គាល់ថា “Charcoal” បានក្លាយជាវីរនារីជាតិ បន្ទាប់ពីប្រាប់អ្នកប្រយុទ្ធនៅសមរភូមិជួរមុខថា “យើងត្រូវតែកម្ចាត់ពួកបិសាចទាំងនេះ”។

អ្នកបាញ់ស៊ីបរូបនេះ បានចូលរួមជាមួយកងម៉ារីនអ៊ុយក្រែនក្នុងឆ្នាំ២០១៧ ហើយបានប្រយុទ្ធជាមួយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅទីក្រុង Donetsk និង Luhansk ភាគខាងកើតប្រទេស។
ទោះបីជាគេមិនស្គាល់អត្តសញ្ញាណពិតរបស់នាងក៏ដោយ ប៉ុន្តែនាងបានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនដ៏ក្លាហាន ប្រឆាំងនឹងកងទ័ពលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន។

កាសែត The Times បានរាយការណ៍ថា នាងបានចេញការអំពាវនាវមួយទៅកាន់កងទ័ពអ៊ុយក្រែននៅសមរភូមិជួរមុខ។ Charcoal និយាយថា “យើងត្រូវតែកម្ចាត់ពួកគេទាំងអស់។ អ្នកទាំងនេះមិនមែនជាមនុស្សទេ។ សូម្បីតែពួកហ្វាស៊ីស ក៏មិនឃោរឃៅដូចបិសាចទាំងនេះដែរ។ យើងត្រូវតែកម្ចាត់ពួកគេ”។
នាងក៏បានប្តេជ្ញាផងដែរថា នឹងប្រយុទ្ធប្រឆាំងនឹងអ្នកលុកលុយរបស់ ពូទីន ឲ្យដល់ទីបញ្ចប់។
ទោះបីជានាងបានលាឈប់ពីជួរកងទ័ពកាលពីខែមករាឆ្នាំនេះក៏ដោយ ក្រោយមកបានតែមួយខែប៉ុណ្ណោះ នាងក៏ត្រឡប់មកវិញក្នុងជួរកងពលតូចថ្មើរជើងលេខ៣៥ របស់ឧត្តមនាវីឯក Mykhailo Ostrogradsky។

ក្តីសង្ឃឹមចុងក្រោយរបស់អ៊ុយក្រែន លើអ្នកបាញ់ស៊ីបដៃឯករូបនេះ បានកើតឡើង បន្ទាប់ពីស្ត្រីអ្នកបាញ់ស៊ីបដ៏ល្បីល្បាញរបស់រុស្ស៊ីឈ្មោះ Bagira ត្រូវបានគេរាយការណ៍ថា ត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន។
Irina Starikova អាយុ៤១ឆ្នាំ ត្រូវបានកងកម្លាំងអ៊ុយក្រែនចាប់ខ្លួនបន្ទាប់ពី រងរបួសក្នុងការប្រយុទ្ធគ្នា នៅតំបន់ Donbas៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត ឥណ្ឌា លែងនៅស្ងៀម ជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


