ព័ត៌មានអន្ដរជាតិ
អាមេរិកទំនងបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី ក្រោយទាញអ៊ុយក្រែនចូលកិច្ចព្រមព្រៀងរ៉ែ
ក្រោយសម្រេចបាននូវកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ជាមួយអ៊ុយក្រែន ដែលសហរដ្ឋអាមេរិកចង់បានចាប់តាំងពីចូលកាន់អំណាច ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកហាក់បង្ហាញសញ្ញាបង្កើនសម្ពាធដល់រុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែម ដែលជាផ្នែកមួយដាក់សម្ពាធជាថ្មីដល់វិមានក្រឹមឡាំង ឲ្យសុខចិត្តចូលតុចរចាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាម។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សីក្នុងន័យបង្កើនសម្ពាធលើទីក្រុងមូស្គូក្នុងដំណាក់កាលនៃកិច្ចចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
រដ្ឋបាលសហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានចុះហត្ថលេខាតលើកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែននៅថ្ងៃទី៣០ខែមេសា ចំថ្ងៃទី១០០នៃការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាក្នុងពេលឡើងកាន់អំណាចដំបូងថា នឹងនាំដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្នុងរយៈពេល១០០ថ្ងៃ។
ប៉ុន្តែកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលសម្រេចបានចុងក្រោយនេះ បានបង្កការខឹងសម្បារដល់វិមានក្រឹមឡាំងនិងបង្ហាញការប្រតិកម្មដោយប្រុងប្រយ័ត្ន បន្ទាប់ពីការចរចាមិនជោគជ័យជាមួយសហរដ្ឋអាមេរិកក្នុងដំណើរស្វែងរកដំណោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍ គោលដៅនៃការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកគឺមានសក្តានុពលសំដៅលើក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនធំៗដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ និងវិស័យធនាគារ។
រ៉យទ័រ បានរាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មថ្មីនេះឬយ៉ាងណា នោះទេ ព្រោះកន្លងមក សហរដ្ឋអាមេរិកហាក់បង្ហាញជំហរទន់ភ្លន់ក្នុងការធ្វើការងារជាមួយរុស្ស៊ី ដោយចង់ឲ្យរុស្ស៊ីងាកទៅកាន់តុចរចាជាមួយអ៊ុយក្រែន ដោយទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ធ្លាប់បាននិយាយថា អាមេរិកមិនដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេ ព្រោះមិនចង់បង្កគ្រោះថ្នាក់ដល់កិច្ចចរចាដោះស្រាយជម្លោះ។ នៅថ្ងៃទី ២៤ខែមេសា ប្រធានាធិបតី ត្រាំ បាននិយាយថា លោកចង់ផ្តល់ចម្លើយក្នុងមួយសប្តាហ៍ នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃសកម្មភាពដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


