វប្បធម៌ ជំនឿ
វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត
កាលបើយើងមានវត្ថុដាក់តាំងលម្អក្នុងរថយន្ត គឺជារឿងមួយប្រសើរបំផុត។ ជាពិសេសវត្ថុសក្ដិសិទ្ធិនឹងជួយឃុំគ្រង តាមថែរក្សាការពារ មនុស្សក្នុងឡានឲ្យការធ្វើដំណើរមានសុវត្ថិភាព។ ប៉ុន្តែប្រសិនបើរបស់ទាំងនោះ បានខូចឬបែកបាក់ទៅហើយ យោងតាមជំនឿ ចាស់ៗហាមណាស់ កុំឲ្យទុកឬមានក្នុងឡានឲ្យសោះ។
របស់ដែលខូច
បើផ្អែកតាមជំជឿបុរាណកាលមក គេជឿថា របស់ដែលខូចៗឬបែកបាក់ហើយយកទៅទុកក្នុងរថយន្ត នឹងបង្កឲ្យមានការឃ្លាតចេញពីមនុស្សដែលយើងស្រលាញ់ឬជិតស្និទ្ធបំផុត។ មួយទៀតអ្នកនឹងមានរឿងមិនសប្បាយចិត្ត មានតែភាពឈឺចាប់ឥតល្ហើយចូលមកក្នុងជីវិត។
នាឡិកាខូច

គេជឿថា វានឹងនាំតែទុក្ខវេទនា សំណាងអាក្រក់និងការបាត់បង់មិនចេះចប់មិនចេះហើយ។ ជាពិសេសសមាជិកគ្រួសារមានតែរឿងឈឺចាប់ ជួបហើយក៏បែកគ្នាមិនលោះពេល។
ភួងម្លិះស្ងួតឬក្រៀម
បើទិញកម្រងផ្កាស្រស់ទៅព្យួរឡាន នៅពេលដែលស្ងួត គួរតែយកវាចេញពីឡាន។ ព្រោះដៃចង្កូតស្រស់ប្រៀបដូចជាជ័យជម្នះមុននឹងចេញទៅដោយរលូន។ ប៉ុន្តែពេលផ្កាកន្លែងចង្កូតស្ងួត គេជឿថា នឹងធ្វើឲ្យការធ្វើដំណើរពិបាក និងមិនរលូន ។

វត្ថុរបស់អ្នកស្លាប់
គេមានជំនឿជឿថា វត្ថុរបស់អ្នកស្លាប់នឹងធ្វើឲ្យមានរឿងមិនស្រួលក្នុងចិត្ត មួយថ្ងៃៗមានតែតានតឹងក្នុងអារម្មណ៍ ពិបាកចិត្ត ឈឺចាប់ស្ទើតែចង់សម្លាប់ខ្លួនក៏មាន។
លុយធ្លាក់រាយប៉ាយក្នុងឡាន
ប្រសិនបើលុយធ្លាក់រញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ក្នុងឡាន គេមានជំជឿថា នោះលុយក្នុងហោប៉ៅឬកាបូបរបស់យើង នឹងចេញច្រើនជាងទទួលបានមកវិញ។
ទោះយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួនប៉ុណ្ណោះ។ ទោះបីជាវត្ថុសក្ដិសិទ្ធិអាចជួយយើងឲ្យមានអារម្មណ៍ស្រួល នៅពេលបើកបរក៏ដោយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ ស្មារតីរៀបចំរាងកាយ និងពិនិត្យមើលស្ថានភាពរថយន្ត មុនចេញដំណើរទៅមក៕
គ្រូ ណុប
ចុចអាន៖៣ យ៉ាងហាមមានក្នុងផ្ទះ អាចទាញលាភសំណាងចេញ និងនាំភាពក្ដៅក្រហាយដល់គ្រួសារ
ចុចអាន៖ត្បូង ៤ គ្រាប់នេះ ជួយបង្កើនថាមពល លុយកាក់ ស្នេហា និងថែមទាំងការពារពីពពួកយាយីព្យាបាទ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


