វប្បធម៌ ជំនឿ
ត្បូង ៤ គ្រាប់នេះ ជួយបង្កើនថាមពល លុយកាក់ ស្នេហា និងថែមទាំងការពារពីពពួកយាយីព្យាបាទ
ដោយយោងតាមជំនឿ ប្រភេទត្បូងនីមួយៗ សុទ្ធតែអាចបង្កើនទ្រព្យសម្បត្តិ និងជួយលើកស្ទួយក្នុងវិស័យផ្សេងៗដូចជា អំណាច ស្នេហា ទ្រព្យសម្បត្តិ ការការពារ និងជួយឲ្យសុខភាពល្អប្រសើរ។
ថ្ងៃនេះ គ្រូ ណុប សូមបង្ហាញពីត្បូងដែលកំពុងពេញនិយមក្នុងឆ្នាំ ២០២២ នេះ មកជូនប្រិយមិត្តអ្នកអានរបស់កម្ពុជាថ្មីបានដឹង និងអាចយកមកដាក់តាមខ្លួន។
១ ត្បូងកណ្តៀង (Blue Sapphire)

គេមានជំនឿថា ប្រសិនបើបុគ្គលណាបានពាក់ត្បូងកណ្ដៀងពណ៌ខៀវនេះ នឹងជួយបង្កើនទំនុកចិត្ត ផ្ដល់អំណាច ដែលនាំទៅរកភាពជោគជ័យក្នុងជីវិត ឲ្យកាន់តែឧត្តុង្គឧត្ដមថែមទៀត ។
២ ត្បូងរូបី (Ruby)

ជួយពង្រឹងម្ចាស់ឲ្យមានចិត្តសប្បុរស មានមនសិការ មានទំនួលខុសត្រូវ មានអំណាច និងទ្រព្យសម្បត្តិហូរហារ។
៣ គុជខ្យង (Pearl)

ត្បូងនេះអាចជួយការពារម្ចាស់ឲ្យមានសុវត្ថិភាព ទាំងការធ្វើដំណើរទៅមក ជាពិសេសផ្លូវឆ្ងាយ។ ប្រសិនបើមានពពួកអមនុស្ស ឬមនុស្សប៉ងអាក្រក់ចង់ធ្វើបាប ត្បូងគុជខ្យង នឹងជួយការពារពីគ្រោះកាចទាំងនោះបាន។
៤ Green Jade (Jade) / Emerald (ត្បូងមរកតពណ៌បៃតង)

ត្បូងមរកតពណ៌បៃតង ជួយឲ្យអ្នកដែលបានពាក់វា ទទួលបានថាមពលល្អ មានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ និងជួយការពារពីគ្រោះថ្នាក់ផ្សេងៗផងដែរ៕
គ្រូ ណុប
ចុចអាន៖ក្បួនពាក់ចិញ្ចៀន ជួយបង្កើនសំណាង ហៅលុយចូល ឯអ្នកនៅលីវ ឆាប់ជួបគូព្រេងពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


