ព័ត៌មានជាតិ
កសិដ្ឋានគិរីសួគ៌ កំពុងផលិតទឹកដោះគោកម្រិតខ្ពស់បានចំនួន ១២.០០០លីត្រ ក្នុងមួយថ្ងៃ
កសិដ្ឋានគិរីសួគ៌ កំពុងផលិតទឹកដោះគោកំរិតខ្ពស់ ចំនួន ១២.០០០ លីត្រក្នុងមួយថ្ងៃ ក៏ដូចជាទឹកដោះគោជូរ និងផលិតផលឆ្ងាញ់ផ្សេងៗទៀត។

កាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Kang និងលោកស្រី Rebecca Ball ស្នងការពាណិជ្ជកម្មជាន់ខ្ពស់អូស្ត្រាលី បានទៅទស្សនា កសិដ្ឋានគិរីសួគ៌ Kirisu Farm ដើម្បីមើលគោ Holstein មួយចំនួន ក្នុងចំណោមគោ៥៥០ ក្បាល ដែលនាំមកពីប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេរបស់កម្ពុជា និងមានឱកាសបានភ្លក់រសជាតិទឹកដោះគោដែលមានរសជាតិឆ្ងាញ់នេះផងដែរ។

តាមរយៈកម្មវិធី CAVAC បានបន្តជួយដល់កសិដ្ឋានគិរីសួគ៌ ក្នុងការផលិតផលទឹកដោះគោ ឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានវិញ្ញាបនបត្រប្រព័ន្ធសុវត្ថិភាពចំណីអាហារអន្តរជាតិ (FSSC) ២២០០០ និងបានភ្ជាប់កសិដ្ឋានជាមួយកសិករក្នុងស្រុក ដើម្បីជួយដាំដុះចំណីគោ។
ការបង្កើនលទ្ធភាពក្នុងការរកបានទឹកដោះគោមានគុណភាពខ្ពស់ ដែលផលិតក្នុងស្រុក និងជួយលើកកម្ពស់អាហារូបត្ថម្ភ និងការអភិវឌ្ឍន៍សុខភាពរបស់កុមារកម្ពុជា។
ចំពោះកូនគោចំនួន ៩០០ ក្បាលដែលបានកើត នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការដំណើរការផលិតផលទឹកដោះគោមក លោកឯកអគ្គរាជទូត សង្ឃឹមថា នឹងឃើញឧស្សាហកម្មទឹកដោះគោដ៏ជោគជ័យមួយនេះ បន្តរីកចម្រើននៅទីនេះ ជាមួយនឹងកេរ្តិ៍ដំណែលរបស់ប្រទេសអូស្ត្រាលី៕
អត្ថបទ៖ ទូន សុផល





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន