សេដ្ឋកិច្ច
ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើការដាំដុះប៉ែងបោះ ឈឺរី-ផ្លែតាសក់ផ្អែម ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញត្រឡប់ទៅវិញ
ក្រុមហ៊ុនកូរ៉េ Signature Agribiz ជាក្រុមហ៊ុនដាំដុះបន្លែផ្លែឈើនៅក្នុងផ្ទះសំណាញ់ និងសរីរាង្គ (Organic) មួយ មានបំណងចង់វិនិយោគទៅលើផលិតផលស្តង់ដារ (premium product) ផ្នែកបន្លែផ្លែឈើជាពិសេសការដាំដុះប៉ែងបោះឈឺរី និងការដាំដុះផ្លែតាសក់ផ្អែម សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជា និងនាំចេញត្រឡប់ទៅវិញ។

ពាក់ព័ន្ធទៅនិងគម្រោងវិនិយោគនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដែលមានជំនាញច្បាស់លាស់ផ្នែកកសិកម្ម ជាពិសេសការដាំដុះប៉ែងបោះឈឺរី និងការដាំដុះផ្លែតាសក់។
ជាមួយគ្នានេះ ជាជំហានដំបូងក្រុមហ៊ុនចង់ដាំដុះទៅលើដំណាំប៉ែងបោះឈឺរី និងផ្លែតាសក់ នៅក្នុងផ្ទះសំណាញ់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ ដោយសារមានក្រុមហ៊ុនមានពូជពិសេសមួយ ដែលបាន ចុះឈ្មោះរួចរាល់ទាំងនៅកូរ៉េ និងក្នុងប្រទេសកម្ពុជា។ ចំពោះប្រភេទពូជនេះ គឺផលិតនៅក្នុងប្រទេសកូរ៉េ ប៉ុន្តែដាក់ពូជឈ្មោះខ្មែរ ហើយពូជនេះទៀតសោត ត្រូវបានផលិតចេញពីពូជផ្លែតាសក់ជាច្រើនប្រភេទ មកនៅត្រឹមតែមួយប្រភេទប៉ុណ្ណោះ។

លោកបណ្ឌិត កៅ ថាច ក៏បានបន្ថែមដែរថា ពូជនេះគឺបានដាំដុះចំនួន ២ រដូវរួចមកហើយនៅខេត្តកំពង់ឆ្នាំង ហើយក្រុមហ៊ុនគឺចង់ដាំដុះយកតែម្តង ដើម្បីផលិត និងលក់ នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើដាំដុះទៅទទួលបានទិន្នផលល្អ ហើយទទួលបានគុណភាពដូចការគ្រោងទុក នោះក្រុមហ៊ុននឹងធ្វើការនាំចេញត្រឡប់ទៅវិញលក់នៅក្នុងប្រទេសកូរ៉េវិញ។
យ៉ាងណាមិញ សម្រាប់ការដាំដុះនៅខេត្តកំពង់ឆ្នាំង លោកបណ្ឌិត កៅ ថាច ឱ្យដឹងបន្ថែមថា ការដាំដុះនេះ គឺជាដំណាក់កាលនៃការសាកល្បងតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុន គឺកំពុងរៀបចំធ្វើដាំដុះនៅក្នុងផ្ទះសំណាញ់នៅក្នុងជំហានទី១ នេះ ប្រហែលជាអាចធ្វើឡើងនៅក្នុងរង្វង់ ៩៦ ផ្ទះសំណាញ់ ដើម្បីផ្គត់ផ្គង់។

តាមរយៈការចង្អុលបង្ហាញរបស់លោកផ្ទាល់ គម្រោងនេះ អាចនិងរៀបចំឡើងនៅទីក្រុងភ្នំពេញ ដែលក្នុងនោះភាគច្រើននៅក្នុងទឹកដីខេត្តកណ្ដាល ដូចជានៅខាងស្រុកពញាឮ និងស្រុកខ្សាច់កណ្ដាល អាចផ្នែកមួយចំនួន អាចឈានទៅដល់ខេត្តកោះកុង ប៉ុន្តែការងារនេះអាចនឹងចាប់ផ្តើមនៅខាងស្រុកពញាឮមុន ដែលមានផ្ទះសំណាញ់ខ្លះ និងសហការផ្ទាល់ជាមួយកសិករតែម្តង៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


