KPT+
៩ កន្លែងលើភពផែនដីស្អាតដូចនៅ ឋានសួគ៌
ប្រហែលជាគ្មានឋានសួគ៌ ឬក៏ឋាននរកដូចក្នុងរឿងនិទានប្រលោមលោកនៅលើភពផែនដីទេ ប៉ុន្តែមិនប្រាកដថាមិនមានទីកន្លែងទាំងនោះដែរ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអត្ថបទខាងក្រោមនេះនឹងបញ្ជក់ពីទីន្លែងដ៏អស្ចារ្យមួយចំនួនប្រៀបដូចជាឋានសួគ៌ដែលកម្រមានអ្នកស្គាល់នៅលើភពផែនដីយើងនេះ ។
១. បឹងឧទ្យានជាតិ Plitvice ក្នុងប្រទេសក្រូអាត ភាគអាគ្នេយ៍ទ្វីបអឺរ៉ុប
ទន្លេនៅទីនោះមានរាងជាល្បាក់ជាមួយនឹងទឹកធ្លាក់ហូរចុះតាមថ្មមកក្រោមដូចក្នុងរឿងប្រលោមលោកដែលអ្នកនិពន្ធនឹកប្រឌិតឡើង ។

បើអ្នកបានទៅទស្សនាហើយច្បាស់ជាមិនជឿនឹងភ្នែកទេថាផែនដីយើងមានទីកន្លែងដូចក្នុងបឹងឧទ្យានជាតិមួយនេះ ។ ជាពិសេសបឹងនេះបានដាក់បញ្ចូលក្នុងបតិកភណ្ឌពិភពលោកដោយអង្គការយូនីស្គូ(UNESCO) និងជាប់ជាបឹងដ៏ចំណាស់ជាងគេនៅអឺរ៉ុបអាគ្នេយ៍ ។
២.ឧទ្យានជាតិ Banff ក្នុងខេត្ត Alberta ប្រទេសកាណាដា
ឧទ្យានជាតិ Banff បានលេចវត្តមានតាំងពីឆ្នាំ១៨៨៥មកម្ល៉េះ ។ ដែនដីអស្ចារ្យដែលស្ថិតនៅភាគខាងលិចក្នុងប្រទេសកាណាដាមួយនេះគ្របដណ្តប់ទៅដោយព្រៃស្តុកពណ៌បៃតង ផ្ទាំងទឹកកធំៗ និង វាលទឹកកកនៅជុំវិញ ។

ចំណែកឯនៅក្នុងរដូវក្តៅវិញ ទេសភាពទាំងមូលប្រៀបដូចជាផ្ទាំងគំនូរនៅជាមួយផ្ទៃទន្លេខៀវស្រងាត់អមនឹងភ្នំដ៏ស្រស់ស្អាតនៅពីក្រោយ ។
៣. កោះ Kauai នៅ ហាវៃ
កោះ Kauai ត្រូវបានគេស្ងើចសរសើរថាជាសួនកោះមួយនៅហាវៃដែលមានទីកន្លែងស្រស់បំព្រងរំលេចឡើងនូវទិដ្ឋភាពស្រស់ស្អាតគ្មានគូផ្ទឹម ។

នៅទីនោះមានរឿងរ៉ាវដើមកំណើតភ្នំភ្លើងដែលឆ្លុះបញ្ចាំងនូវផ្ទាំងទស្សនីយភាពលេខ១មិនអាចប្រៀបបាន ។
៤. ឧទ្យានជាតិ Torres Del Paine ប្រទេសឈីលី
តំបន់ក្នុងសួនកម្សាន្តជាតិ Torres Del Paine ជាជម្រកអភិរក្សសត្វព្រៃ និងដែនដីកំណើតសម្រាប់ធម្មជាតិជាច្រើនហើយមានតែមួយគត់នៅលើពិភពលោកនេះ ។

ភ្ញៀវទេសចរណ៍ដែលទៅដើរកម្សាន្តអាចដិតជាប់នូវទេសភាព បឹងបួរ ទន្លេ ព្រៃស្តុក ជាពិសេស កំពូលភ្នំដែលដុះចេញពីថ្មក្រានីតដ៏អស្ចារ្យតែម្តង ។
៥. ទន្លេ Flowers ប្រទេសហូឡង់
សួនច្បានៃទ្វីបអឺរ៉ុប ឬមានឈ្មោះថា Keukenhof ត្រូវបានជាប់ចំណាត់ថ្នាក់ជាសួនផ្កាធំជាងគេបង្អស់នៅលើពិភពលោក ។

មួយផ្នែកនៃទីកន្លែងនេះពោរពេញទៅដោយផ្កាធូលីបរីកស្គុះស្គាយតម្រៀបគ្នាដូចខ្សែរទឹកហូរនៃទន្លេ។ ទន្លេផ្កាមួយនេះប្រៀបដូចជាដែនដីសួគា៌លើភពផែនដីដែលមិនបានបំភ្លេចបាន ។
៦. រូងក្រោមដីនៃសេចក្តីស្រឡាញ់ ប្រទេសអ៊ុយក្រែន
រូងក្រោមដីមួយនេះហ៊ុំព័ទ្ធទៅដោយព្រៃបៃតង ដែលភ្ញៀវទៅកម្សាន្តស្ងើចសរសើរថាដូចទិដ្ឋភាពនៅក្នុងសុបិន ។ ដើមដំបូងឡើយ វាជាផ្លូវក្រោមដីសម្រាប់រថភ្លើងឯកជនទៅកាន់រោងចក្រតែប៉ុណ្ណោះ ប៉ុន្តែបានវិវត្តទៅជាទីកន្លែងកម្សាន្តដ៏រ៉ូមែនទិកសាកសមសម្រាប់គូស្នេហ៍ ។

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមសម្រាប់ទីកន្លែងកម្សាន្តបែបរ៉ូមែនទិកផ្សេងៗទៀតបាននៅទីនេះ ។ យើងធានាផ្តល់ជូនលោកអ្នកនូវគោលដៅក្រេបទឹកឃ្មុំអស្ចារ្យៗពីជុំវិញពិភពលោក ។
៧. រូងក្រោមដី Antelope Cayon ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក
ផ្លូវរូងក្រោមដីនេះកើតឡើងដោយសារធាតុរ៉ែមួយមួយចំនួនក្នុងអន្លង់ Antelope Cayon ែដលស្ថិតក្នុងរដ្ឋអារីហ្សូណា ភាគនិរតីប្រទេសសហរដ្ឋអាមេរិក ។

លើសពីនេះ ចំណាំងពន្លឺដ៏អស្ចារ្យក្នុងអន្លង់មួយនេះបានបង្កើននូវរាងបត់បែនដែលបង្ហាញពីព័ត៌មានទីតាំងភូមិសាស្រ្តមិនគួរឲ្យជឿ ។
៨. វត្ត Rong Khun ប្រទេសថៃ
គ្រប់គ្នាស្គាល់វត្តនេះថាជាប្រាសាទពណ៌ស ដែលដូចទៅនឹងកន្លែងអាស្រម ឬជាទីអាស្រ័យរបស់ព្រះគង់នៅ ។

ប្រាសាទបែបពុទ្ធសាសនានេះ គឺជាកម្មសិទ្ធឯកជនដែលគេប៉ាន់ស្មានថាសាងសង់ឡើងដើម្បីការថ្វាយបង្គំដល់ព្រះដែលមានលក្ខណៈមិនធម្មតាមួយ ។
៩. ផ្ទាំងអំបិល Uyuni ប្រទេសបូលីវី ទ្វីបអាមេរិកខាងត្បូង
មនុស្សជាច្រើនបានលើកនិយាយនិងល្បីតៗគ្នាពីផ្ទាំងអំបិល Uyuni ក្នុងប្រទេសបូលីវីមួយនេះ។ វាលខ្សាច់អំបិលនេះបង្កឡើងដោយបឹងបុរេប្រវត្តិដែលស្ងួតហួតហែង ។ ចំណែកឯផ្ទៃខាងលើប្រៀបដូចជាកញ្ចក់មហិមាមួយផ្ទាំងបង្កើតដោយអំបិលពិតៗ ៕

ប្រែសម្រួលដោយ ៖ លីលី
ប្រភព ៖ Trip Hobo
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


