ជីវិតកម្សាន្ដ
មុនក្លាយជាតារាមានប្រជាប្រិយ តួឯកប្រុសក្នុងរឿង “Friend Zone” មានប្រវត្តិគួរឲ្យសរសើរ
Naphat Siangsomboon កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៩៦ ជាតារាសម្ដែងនិងម៉ូដែលដ៏មានប្រជាប្រិយបំផុតក្នុងប្រទេសថៃ ។ លោកបង្ហាញខ្លួននៅលើកញ្ចក់អេក្រង់លើកដំបូង ក្នុងពាណិជ្ជកម្មទូរទស្សន៍ Nivea For Men ហើយត្រូវបានមហាជនចាប់អារម្មណ៍ជាសាធារណៈនៅក្នុងពាណិជ្ជកម្ម King Power ។ រឿងដំបូងរបស់ លោកគឺ “Rak Kan Panlawan” នាឆ្នាំ២០១៥ ។

ជីវិតឯកជន Naphat គឺជាកូនប្រុសរបស់តារាសម្ដែងស្រីជើងចាស់ និងជាបវរកញ្ញារងទីពីរនៃ Miss Thailand World ឆ្នាំ១៩៨៨ គឺ Pimpaka Siangsomboon ។ តារារូបនេះ បានបញ្ចប់ការសិក្សាពីសាលាអន្តរជាតិ Bromsgrove និង Communication Design នៅសាកលវិទ្យាល័យ Mahidol International College ដែលត្រូវបានគេស្គាល់ផងដែរថាជា MUIC ។
អាជីពដំបូង លោកចាប់ផ្ដើមអាជីពជាតារាសម្ដែងក្នុងឆ្នាំ ២០១៥ នៅពេលដែល Naphat មានអាយុទើបតែ ១៩ឆ្នាំ។ មិនយូរប៉ុន្មាន តារាសម្ដែងរូបនេះ កាន់តែជោគជ័យក្នុងអាជីព រហូតមានឥទ្ធិពលលើមនុស្សគ្រប់គ្នា និងទទួលបានកិត្តិនាមយ៉ាងច្រើនមិនធម្មតា។ លោកត្រូវបានគេដឹងថា ល្បីល្បាញលឿន ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការសម្ដែងរឿង “Friend Zone” ដែលធ្លាប់ចាក់បញ្ចាំងនៅកម្ពុជា។

នៅលើ Wikispro តារាវ័យក្មេងនេះ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីតារាសម្ដែងដែលមានប្រជាប្រិយភាពបំផុត ។ ដូចគ្នានេះផងដែរ លោកជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជាមួយនឹងអ្នកដែលកើតនៅក្នុងឆ្នាំ ១៩៩៦ ត្រូវតែមានតំណែងក្នុងចំណោមបញ្ជីតារាសម្ដែងដែលពេញនិយមបំផុត ក្នុងប្រទេសដូចគ្នា។

ទ្រព្យសម្បត្តិ យោងតាម Wikipedia, Google, Forbes, IMDb និងប្រភពអនឡាញផ្សេងៗ បានប៉ាន់ស្មានទ្រព្យសម្បត្តិសុទ្ធរបស់ Naphat ថាមានចំនួន ១លាន ទៅ៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២១។ ប្រាក់ចំណូលភាគច្រើនរបស់លោក បានមកពីអាជីវកម្មស្បែកជើងប៉ាតា Yeezy ។ ចំណែកប្រភពចំណូលមូលដ្ឋានរបស់លោក ភាគច្រើនបានមកពីកាសម្ដែងកន្លងមក។ តារាសម្ដែងដ៏មានប្រជាប្រិយនេះ ក៏ជាបុគ្គលដ៏ល្បីល្បាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram, Facebook, Twitter និង Youtube ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែង ថៃ ជើងចាស់ ៧ រូប ធ្លាប់ធ្វើឲ្យទស្សនិកជន កម្ពុជា ផ្ទុះសំណើចមិនចេះរីងស្ងួត
ចុចអាន៖ប្រវត្តិត្រួសៗពីតួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” Nychaa មុនក្លាយជាតារាសម្ដែងល្បីសព្វថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


