Connect with us

ព័ត៌មានជាតិ

រដូវវស្សា​ឆ្នាំនេះ​ភ្លៀង​ធ្លាក់ច្រើន​ជាងរាល់ឆ្នាំ​ ខណៈ​តំបន់មួយ​ចំនួន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត Neutral ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត អែល នីញ៉ូ (EL Nino) ៦០ ភាគរយ និង ឡានីញ៉ា (La Nina) ៤០ ភាគរយ ចាប់ពីខែឧសភា រហូតដល់ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងស្ដីពីការព្យាការណ៍អាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ ២០២២នេះ កម្ពុជាមានបាតុតុភូត Neutral ៦០% បាតុភូត La Nina ៣០% និងបាតុភូត El Nino ១០%។

ប្រភពដដែលឱ្យដឹងថា រដូវវស្សា ឆ្នាំ ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ ដោយឡែក នៅពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

បើតាមក្រសួងធនធានទឹក នៅពាក់កណ្ដាលរដូវវស្សា នឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គរន្ទះ និងបណ្ដុំខ្យល់គួច ដែលធ្វើឱ្យរាជធានី ខេត្តមួយចំនួន ដែលមានភូមិសាស្ត្រជាប់ក្បែរតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម