វប្បធម៌ ជំនឿ
មូលហេតុជនជាតិ ថៃ មានជំនឿខ្លាំងលើការលែងត្រី នៅថ្ងៃសីល ឬថ្ងៃខួបកំណើត
ប្រជាជន ថៃ ប្រកាន់ខ្ជាប់ប្រពៃណីលែងត្រីអស់ពេលជាយូរមកហើយ ព្រោះវាជាជំនឿដែលមិនត្រឹមតែធ្វើបុណ្យជួយសង្គ្រោះសត្វឲ្យរួចផុតពីសេចក្ដីស្លាប់ ឬទុក្ខលំបាកប៉ុណ្ណោះទេ ប៉ុន្តែគេជឿជាក់ថា អ្នកលែងត្រីនឹងទទួលបានបុណ្យកុសលច្រើន អាចនាំសំណាងដល់ជីវិត រកបានមាសប្រាក់ ទ្រព្យសម្បត្តិ ចៀសឆ្ងាយពីជំងឺ និងមានតែរឿងល្អៗចូលមកកក្នុងជីវិតជានិច្ច។

ហេតុដូច្នេះហើយ ទើបបានជាជនជាតិ ថៃ សឹងទាំងអស់និយមលែងត្រីខ្លាំងណាស់ នៅរាល់ថ្ងៃឱបោសថសីល ឬថ្ងៃបុណ្យទានសំខាន់ៗ និងថ្ងៃខួបកំណើតរបស់ពួកគេ។
នៅពេលពួកគេលែងត្រី ពួកគេតែងតែបួងសួងក្នុងចិត្តស្ងាត់ៗ ឬឮរងំតិចៗ សុំផ្ដាច់ចេញពីកម្មពារបច្ចុប្បន្ន និងសូមជួបតែសេចក្តីសុខ សេចក្តីចម្រើនជានិរន្តរ៍។ គេបួងសួងយ៉ាងដូច្នេះ ព្រោះគេជឿមុតមាំថា ការផ្តល់ជីវិត និងសេរីភាពដល់សត្វត្រី ប្រៀបបាននឹងទុកឱ្យខ្លួនឯងមានទីពឹង ទទួលបានកុសលពីសត្រូវ និងជ្រះបាបពីម្ចាស់កម្មពារក្នុងអតីតកាល ឬបច្ចុប្បន្នកាល។ ក្រៅពីនោះ ផ្ដល់ឱ្យជីវិតជួបតែសេចក្តីសុខ ការងារជោគជ័យ គ្រួសារជួបជុំ មានសុខភាពល្អ មិនខ្វះលុយចាយ និងមានអ្នកស្រឡាញ់ចូលចិត្តគ្រប់ទិសទី។

យ៉ាងណាមិញ ពេលគេលែងត្រីម្ដងៗ (ត្រីអ្វីក៏បាន) គេមិនចេះតែលែង ឱ្យតែបាននោះទេ ពោលគឺត្រូវលែងតាមចំនួនក្បាល នៃថ្ងៃកំណើតរៀងខ្លួន។
បើអ្នកកើតចំថ្ងៃអាទិត្យ ត្រូវលែងត្រីចំនួន ៦ក្បាល, ថ្ងៃចន្ទ ត្រី ១៥, ថ្ងៃអង្គារ ត្រី ៨, ថ្ងៃពុធ ត្រី ១៧, ថ្ងៃព្រហស្បតិ៍ ត្រី ១៩, ថ្ងៃសុក្រ ត្រី ២១ និងថ្ងៃសៅរ៍ ត្រូវលែងត្រីចំនួន ១០ ក្បាល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អបិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ
ចុចអាន៖ មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ