វប្បធម៌ ជំនឿ
មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់
មីយ៉ាន់ម៉ា ជាប្រទេសមួយដែលកាន់ព្រះពុទ្ធសាសនាដូចទៅនឹង កម្ពុជា និងមិនខុសប៉ុន្មានពីបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍ឡើយ។ ជំនឿខ្លះរបស់ មីយ៉ាន់ម៉ា មានប្រភពពីសាសនា ឯខ្លះកើតចេញពីប្រពៃណី និងខ្លះទៀតជាទម្លាប់របស់មនុស្សចាស់ដើម្បីបន្លាចកូនចៅប៉ុណ្ណោះ។ ការបន្លាចពីមួយជំនាន់ទៅមួយជំនាន់ ក៏បានក្លាយជាអបិយជំនឿរហូតដល់សព្វថ្ងៃ។
“ហាមហួចនៅក្នុងផ្ទះ”
ប្រជាជនភូមា ជឿថា ការហួចអាចរំខានដល់ព្រលឹងដូនតា មិនត្រឹមតែប៉ុណ្ណោះជំនាងផ្ទះក៏ស្អប់សំឡេងហួចដែរ។ វាជាប្រពៃណីមួយដែលធ្វើតៗគ្នាជាច្រើនជំនាន់មកហើយ ដោយគ្រួសារនីមួយៗសុទ្ធតែជឿថា ពួកគេត្រូវបានការពារដោយព្រលឹងបុព្វការីជន។ ដូច្នេះប្រសិនណា បើហួចផ្ដេសផ្ដាសនៅក្នុងផ្ទះ គ្រួសារទាំងមូលអាចនឹងមានបញ្ហាឬជួបសំណាងអាក្រក់ ព្រោះបានធ្វើឱ្យដូនតាខឹង។
“ហាមលេងកន្ត្រៃ”
ដើម្បីរក្សាសុវត្ថិភាពក្មេងៗ មនុស្សចាស់ ហាមមិនឱ្យកុមារតូចៗលេងកន្ត្រៃផ្ដេសផ្ដាសឡើយ។ ដូច្នេះចាស់ៗតែងបំភ័យកូនៗដោយប្រាប់ថា បើកូនក្មេងលេងកន្ត្រៃ នោះឪពុកម្តាយពួកគេនឹងឈ្លោះគ្នា។
“ហាមខ្វះការគួរសមដាក់មនុស្សចាស់”
Dae Wore ជាបិសាចព្យុះនិងរន្ទះ នៅ មីយ៉ាន់ម៉ា ដែលចាស់ៗក្នុងស្រុករមែងយកមកបំភ័យកុមារឱ្យចេះគោរពចាស់ទុំ ក៏ដូចជាបង្រៀនសីលធម៌ដល់កុមារផងដែរ។ ចាស់ៗតែងប្រាប់ថា បើនិយាយស្ដីឬប្រើអាកប្បកិរិយាមិនសមរម្យដាក់មនុស្សចាស់ជាងខ្លួន Dae Wore នឹងមកចាប់ពួកគេទៅនៅជាមួយ។
“ត្រូវក្រោកពីព្រលឹម”
ប្រជាជនដើមតែងជឿថា ព្រលឹងដូនតារបស់ពួកគេនឹងជួបជុំគ្នាជាមួយភឿនមិត្តនៅពេលព្រឹកឡើង។ ដូច្នេះបើអ្នកក្នុងផ្ទះ កម្រក្រោកពេក ព្រលឹងទាំងនោះក៏មិនអាចទៅជួបជុំគ្នាបានដែរ។ យ៉ាងណាក្ដី នេះគ្រាន់តែជាវិធីសាស្ត្រដែលឪពុកម្តាយប្រើដើម្បីដាស់កូនៗឱ្យឆាប់ភ្ញាក់ និងមានទម្លាប់ក្រោកពីព្រលឹមប៉ុណ្ណោះ។
“ហាមកាត់ក្រចកនៅពេលយប់ បើមិនដូច្នោះទេអ្នកនឹងក្រ”
ជំនឿនេះ មិនមានឬសគល់ឬហេតុផលច្បាស់លាស់នៅពីក្រោយវាឡើយ គេគ្រាន់ធ្វើដដែលៗ តាមអ្នកជំនាន់មុនប៉ុណ្ណឹងឯង។
“ហាមស្រែកហៅគ្នាញ៉ាំបាយនៅពេលថ្ងៃលិច”
ប្រជាជនមីយ៉ាន់ម៉ាជឿជាក់ថា វិញ្ញាណវិលវល់ តែងតែរេរាតាមផ្លូវ ពេលព្រះអាទិត្យលិចបាត់។ ហេតុនេះ បើអ្នកស្រែកហៅគ្នាញ៉ាំបាយ ចាប់ពីពេលថ្ងៃលិចទៅ នោះពពួកវិញ្ញាណវង្វេងនឹងគិតថា អ្នកបានហៅពួកវាដែរ។
“ហាមលេងបិទពួននៅពេលព្រលប់”
អ្នកស្រុករមែងហាមក្មេងៗ មិនឱ្យលេងបិទពួនពេលព្រលប់ដាច់ខាត ព្រោះខ្មោចព្រាយនឹងលាក់អ្នករត់ពួនឱ្យបាត់ រកមិនឃើញរហូត។
យ៉ាងណាមិញ នេះជាពាក្យបន្លាចក្មេងប៉ុណ្ណោះ ដោយសារមនុស្សធំ ខ្លាចក្មេងៗពញ្ញាក់ អ្នកខ្សោយបេះដូង បណ្ដាលឱ្យពួកគេស្លាប់បាន។
“ថ្វាយពែងទឹកចំនួន ៥ ដល់ព្រះពុទ្ធរូប”
លេខ ៥ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រះពុទ្ធសាសនា។ សិក្ខាបទទាំង ៥ បង្កើតបានជាគោលលទ្ធិគ្រឹះរបស់ព្រះពុទ្ធសាសនា ដែលព្រះតេជគុណគ្មានទីបញ្ចប់ចំនួន ៥ នោះរួមមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឪពុកម្តាយ និងគ្រូបង្រៀន។ ព្រះតេជគុណទាំង ៥នេះជាពន្លឺឈានមុខគេក្នុងជីវិតរបស់ព្រះពុទ្ធសាសនា។ ដូច្នេះនៅពេលដែលពុទ្ធបរិស័ទថ្វាយទឹកដល់ព្រះពុទ្ធរូប ចំនួនពែងគួរតែមាន ៥។
ទោះយ៉ាងណា អបិយជំនឿខាងលើមិនបានអនុវត្តគ្រប់ស្រុក គ្រប់ភូមិទូទាំងប្រទេស មីយ៉ាន់ម៉ា ឡើយ។ តំបន់ខ្លះនៅតែបន្តជំនឿទាំងនោះរហូតដល់បច្ចុប្បន្ន ឯតំបន់ខ្លះ វាគ្រាន់តែជាតំណាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អបិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ
ចុចអាន៖ ជំនឿទាំង ៧ ប្រជាជនវៀតណាមធ្វើតាមតាំងពីបុរាណ រហូតដល់សព្វថ្ងៃ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ