KPT+
វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្ត (Depression) ជាវិបត្តិជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានទៅលើមនុស្សគ្រប់វ័យ។ យ៉ាងណាក៏ដោយ វានៅតែជាជំងឺមួយដែលមនុស្សមួយចំនួនធំខ្វះការយល់ដឹង មានភាពព្រងើយកន្តើយ ក្នុងករណីខ្លះអាចឈានទៅដល់ការសើចចំអក។

ជាពិសេស ចំពោះអ្នកជំងឺដែលគាត់មិនហ៊ានបើកចំហរ និងនិយាយប្រាប់សូម្បីអ្នកនៅជុំវិញអំពីស្ថានភាពបាក់ទឹកចិត្តរបស់ខ្លួន។ ហេតុនេះបើសិនជាអ្នកមានមិត្តភ័ក្ដិ ឬមនុស្សជិតស្និទ្ធណាដែលកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត គន្លឹះសាមញ្ញៗខាងក្រោមនេះអាចជួយសម្រួលផ្លូវចិត្តពួកគាត់បានខ្លះ។
១. ស្វែងយល់អំពីជំងឺធ្លាក់ទឹកចិត្ត
មុនពេលយើងចង់ជួយដល់អ្នកដែលបាក់ទឹកចិត្ត យើងត្រូវអប់រំខ្លួនឯង ស្វែងយល់ពីជំងឺមួយនេះឱ្យបានច្បាស់សិន។ បើសិនជាអ្នកមិនធ្លាប់ធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្តទេ វាអាចនឹងមានភាពលំបាកខ្លះៗក្នុងការធ្វើការកត់សម្គាល់អ្នកដែលកំពុងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តនេះ។ ដូចនេះ អ្នកអាចរៀន និងស្រាវជ្រាវពីជំងឺនេះបាន ដែលមាននៅលើគេហទំព័រអនឡាញរបស់បរទេស អាចទុកចិត្តបាន។
២. ចាត់ទុកជំងឺធ្លាក់ទឹកចិត្តជាបញ្ហាសំខាន់
ជំងឺធ្លាក់ទឹកចិត្តមិនមែនជារឿងធម្មតាដែលយកមកលេងសើច ហើយអាចព្យាបាលបានដោយងាយស្រួលនោះទេ ក្នុងករណីធ្ងន់ធ្ងរ អ្នកត្រូវដឹងថា ជំងឺផ្លូវចិត្តមិនមែនអាចជាសះស្បើយបានក្នុងរយៈពេលតែមួយយប់ឡើយ។ ជាក់ស្ដែង នៅក្នុងអំឡុងពេលអ្នកនិយាយជាមួយអ្នកជំងឺបាក់ទឹកចិត្ត កុំព្យាយាមមើលស្រាលពីជំងឺនេះ ពីព្រោះវាធ្ងន់ធ្ងរលើសពីអ្វីដែលអ្នកគិត។ បន្ថែមពីនេះ អ្នកមិនអាចជួយដល់អ្នកជំងឺបាក់ទឹកចិត្ត ដោយគ្រាន់តែប្រាប់ពួកគេនូវពាក្យពីរបីម៉ាត់ ដូចជា “កុំពិបាកចិត្តអី ធ្វើចិត្តឱ្យសប្បាយ” ជាដើម។
៣. ធ្វើជាអ្នកស្ដាប់ដ៏ល្អ
នៅពេលដែលមនុស្សធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្ត ពួកគេតែងតែមានអារម្មណ៍ថាខ្លួនឯងឯកោជានិច្ច។ ពេលខ្លះ ពួកគេគិតថា គ្មាននរណាម្នាក់ចូលចិត្ត ឬចង់និយាយជាមួយពួកគេអំពីបញ្ហាទាំងនោះទេ។ ដោយសារវាមានភាពស្មុគស្មាញ និងពិបាក សម្រាប់មនុស្សធ្លាក់ទឹកចិត្តក្នុងការ និយាយបើកកកាយអំពីបញ្ហាសុខភាពផ្លូវចិត្តទាំងនោះ។ ដូចនេះអ្នកអាចនៅក្បែរពួកគេ ដោយបង្ហាញថាអ្នកនៅទីនោះរងចាំស្ដាប់ជានិច្ច។ ការគាំទ្ររបស់អ្នកពិតជាមានសារៈសំខាន់ក្នុងការជួយពួកគាត់។
៤. លើកទឹកចិត្តពួកគាត់ទៅជួបអ្នកជំនាញ
បើសិនជាស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺចាំបាច់ត្រូវស្វែងរកអ្នកជំនាញ ដើម្បីពិគ្រោះមើលឱ្យបានច្បាស់លាស់។ ទោះបីនៅក្នុងប្រទេសកម្ពុជាមិនទាន់មានមន្ទីពេទ្យព្យាបាលផ្លូវចិត្តពេញលេញក៏ដោយ អ្នកក៏អាចជំរុញទឹកចិត្តអ្នកជំងឺឱ្យណាត់ជួប ពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅតាមមន្ទីពេទ្យរដ្ឋធំៗ និងតាមប្រព័ន្ធអនឡាញបាន។ ជាពិសេសត្រូវលើកទឹកចិត្តពួកគាត់ថា ជំងឺបាក់ទឹកចិត្តអាចព្យាបាលបាន មិនមែនត្រូវសង្ងំទុកម្នាក់ឯងនោះទេ។

៥. ផ្ដល់ជំនួយជាក់ស្តែង
មនុស្សបាក់ទឹកចិត្តពេលខ្លះមិនខ្វល់ជាមួយនឹងកិច្ចការផ្ទះប្រចាំថ្ងៃនោះទេ។ ជាក់ស្ដែង អ្នកអាចសង្កេតឃើញថា ពួកគេមិនមានអាហារគ្រប់គ្រាន់នៅក្នុងទូទឹកកក មិនរៀបចំផ្ទះសម្បែងជាដើម មិនខ្វល់ថានរណាបានផ្ញើសារមកខ្លះ និងមិនត្រួតពិនិត្យវិក្កយបត្រជាប្រចាំខែ ជាដើម។ អ្នកត្រូវចាំថាអ្នកមិនមែនជាគ្រូពេទ្យជំនាញអាចព្យាបាលជំងឺផ្លូវចិត្តបានទេ ប៉ុន្តែអ្នកអាចជួយសម្រួលទុក្ខវិបត្តិរបស់អ្នកជំងឺបាក់ទឹកចិត្តបាន។ ជាក់ស្ដែង ពេលអ្នកទៅផ្សារអ្នកអាចជួយទិញទំនិញប្រើប្រាស់ ឬម្ហូបអាហារសម្រាប់ពួកគាត់។ រឿងតូចតាចធម្មតាបែបនេះ ពិតជាមានអត្ថន័យ និងជួយសម្រាលទុក្ខដល់អ្នកជំងឺផ្លូវចិត្តបាន៕
ប្រែសម្រួល៖ លីលី
ចុចអាន៖៣ វិធីងាយៗ កម្ចាត់អារម្មណ៍ឯកា តាមរយៈសកម្មភាពថ្មីៗ
ចុចអាន៖៥ យ៉ាង គួរដឹងពីភាពវិជ្ជមាន និងអវិជ្ជមាន នៃចំណង់ផ្ទាល់ខ្លួន ចៀសវាងជ្រើសគោលដៅខុសនឹងជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


