សន្តិសុខសង្គម
ព័ត៌មានបន្ថែម ជុំវិញករណីបាញ់សម្លាប់បុរសម្នាក់ នៅចំណុចរង្វង់មូលតោពីរ ក្រុងព្រះសីហនុ
បុរសម្នាក់ ត្រូវគេបាញ់សម្លាប់នៅវេលាម៉ោង ១២ និង ៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ ឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចរង្វង់មូលតោពីរ ស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយករណី ត្រូវបានគេអះអាងថា ផ្តើមចេញពីរឿងទំនាស់ប៉ះសម្តីគ្នា បន្តិចបន្តួចប៉ុណ្ណោះ។

បើយោងតាមប្រភពព័ត៌មាន ពីមិត្តភក្ដិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួន និងមិត្តភក្ដិ បានជិះម៉ូតូចេញពីកន្ទុយនាគ ត្រឡប់ទៅកាន់គេហដ្ឋានវិញ ខណៈពេលធ្វើដំណើរតាមបណ្តោយផ្លូវ ដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កបានជិះម៉ូតូមកក្បែររូចហើយ ស៊ីផ្លេខ្លាំងៗ ពេលនោះខ្លូន ក៏ស៊ីផ្លេតបទៅវិញ ស្រាប់តែជនបង្កខឹង ក្នុងស្ថានភាពស្រវឹងផងនោះ ក៏បានចុះមកវាយខ្លួន និងមិត្តភក្ដិ។

ក្នុងពេលនោះខ្លួន និងមិត្តភក្ដិ បន្ទាប់ពីត្រូវជនបង្កវាយហើយ ក៏បានលើកដៃសំពះសុំទោសជនបង្ក ព្រមទាំងសុំយកម៉ូតូជិះទៅផ្ទះវិញ តែជនបង្កមិនអស់ចិត្ត បានដកកាំភ្លើងចេញមក បាញ់ទៅលើមិត្តភក្ដិ (ជនរងគ្រោះ ) ចំច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ប្រភពដដែល បានបន្តថា ជនបង្កបានជិះម៉ូតូម៉ាក ភី ស៊ី អ៊ិច ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកពាក់អាវយឺតពណ៌ខ្មៅ ខោខ្លីពណ៌ខ្មៅ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនបង្កបានជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញប្រចាំក្រុងព្រះសីហនុ បានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបានរុំព័ទ្ធខ្សែរប្រតិបត្តិការណ៍ និងស្រាវជ្រាវភ្លាមៗ នៅជុំវិញទីតាំងកើតហេតុ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យវិចខ្ចប់ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមន្ទីរពេទ្យបង្អែកខេត្តចំការចេក ដើម្បីរង់ចាំក្រុមគ្រួសារជនរងគ្រោះ មកទទួលយកទៅបូជាតាមប្រពៃណី៕
អត្ថបទ៖ កោះពស់



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


