សន្តិសុខសង្គម
Breaking News ៖ ករណីបាញ់សម្លាប់មនុស្សផ្អើលខេត្តបាត់ដំបងនោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទៀបភ្លឺយប់មិញ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ព័ន្ធករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួរនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺនៃយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ដែលជំហានដំបូងត្រូវបានគេសន្និដ្ឋានថា ជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះម្នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


